* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីឆ្លងផុតអន្ទាក់នៃប្រទេសចំណូលមធ្យម និងចាប់យកឱកាសថ្មី

11-11-2026 15:49

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា ពិភពលោក និងតំបន់អាស៊ាន កំពុងស្ថិតក្នុងរបត់ នៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដែលតម្រូវឲ្យកម្ពុជា ក៏ដូចជាប្រទេសអាស៊ានដទៃទៀត ចាំបាច់ត្រូវឆ្លងឲ្យផុតពីអន្ទាក់នៃប្រទេសចំណូលមធ្យម។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព បើកសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «បរិវត្តកម្មទីផ្សារការងារ និង អន្តរកាលសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទអាស៊ាន ៖ ជំនាញ, បច្ចេកវិទ្យា និង ភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល»។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ពិភពលោក និង តំបន់អាស៊ាន កំពុងស្ថិតក្នុងរបត់នៃការផ្លាស់ប្ដូរយ៉ាងរហ័ស។ ក្នុងបរិបទអាស៊ាន, ក្នុងឆ្នាំ២០២៦នេះ ហ្វីលីពីន និង វៀតណាម បានក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ រីឯទំហំសេដ្ឋកិច្ចវៀតណាម នឹងស្ថិតក្នុងលំដាប់ខ្ពស់ទី៣ ក្នុងតំបន់អាស៊ាន នាពេលដ៏ខ្លីខាងមុខ។

ដើម្បីឆ្លងកាត់អន្តរកាលសេដ្ឋកិច្ច ដោយជោគជ័យ, កម្ពុជាក៏ដូចជាប្រទេសអាស៊ានដទៃទៀត ចាំបាច់ត្រូវឆ្លងឲ្យផុតពីអន្ទាក់ នៃប្រទេសចំណូលមធ្យម។ អន្តរកាលសេដ្ឋកិច្ចនេះ កើតមានស្របគ្នានឹងនិន្នាការសំខាន់ៗមួយចំនួន ដែលមានកម្មវិបាក និងបច្ច័យដោយផ្ទាល់ លើអនាគតទីផ្សារការងារនៅកម្ពុជា ដូចខាងក្រោម៖

ទី១៖ ការរុះរើខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្លាស់ប្ដូររបបពាណិជ្ជកម្ម៖ ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល និងជម្លោះភូមិសាស្ត្រនយោបាយ បាននាំឲ្យមានការផ្លាស់ប្ដូរនូវគោលនយោបាយ ពាណិជ្ជកម្មសកល ដែលឈានទៅដល់ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ។

លើសពីនេះ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និង ការរឹតបន្តឹងលក្ខខណ្ឌផ្ទៀងផ្ទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ និង ស្តង់ដារការងារ ទាមទារឲ្យកម្ពុជា បន្តខិតខំពង្រឹងគុណភាពការងារ និង បន្តធ្វើពិពិធកម្មទីផ្សារ។

មួយវិញទៀត, សម្រាប់កម្ពុជា, ការចាកចេញពី LDCs អាចនឹងនាំមកនូវការរឹតបន្តឹងវិធានដើមកំណើតទំនិញ ពីបណ្ដាប្រទេសដទៃទៀត ដែលមិនត្រឹមតែប៉ះពាល់ ដល់ពាណិជ្ជកម្មប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជះឥទ្ធិពល ដល់ការងារ និង សុខុមាលភាពគ្រួសារ ផងដែរ។

ទី២៖ បច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត និង ទម្រង់ការងារថ្មី៖ ពិភពលោក និង តំបន់អាស៊ាន កំពុងឆ្លងកាត់បរិវត្តកម្មបច្ចេកវិទ្យា ឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល និង ផលិតកម្មបៃតង ក្នុងពេលតែមួយ ដែលប្រការនេះ កំពុងបង្កឲ្យមាននូវការផ្លាស់ប្ដូររបៀបផលិត, ប្រតិបត្តិការអាជីវកម្ម និង របៀបធ្វើការ ជាបណ្ដើរៗ។

ទន្ទឹមនឹងផលជាវិជ្ជមាន, បរិវត្តកម្មបច្ចេកវិទ្យា ក៏អាចបង្កនូវផលប៉ះពាល់ ដល់ការងារដែលមានលក្ខណៈដដែលៗផងដែរ។ ដូច្នេះ, ប្រសិនបើយើងខ្វះការត្រៀមលក្ខណៈសម្បត្តិ ឲ្យបានទាន់ពេល និង គ្រប់ជ្រុងជ្រោយ, ការណ៍នេះ អាចពង្រីកគម្លាតជំនាញ ហើយអាចនឹងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ជួបការលំបាកក្នុងការចាប់យកឱកាសការងារថ្មី។

ទី៣៖ អន្តរកាលបៃតង ជានិន្នាការសកល និង ជាឱកាសការងារ៖ ស្តង់ដារបៃតង បានក្លាយជាលក្ខខណ្ឌដ៏ចាំបាច់មួយ នៃការធ្វើពាណិជ្ជកម្មទំនិញ និង សេវាកម្ម។ អន្តរកាលនេះ នឹងដាក់សម្ពាធលើមូលដ្ឋានផលិតកម្មដែលមានស្រាប់ផង និងជាឱកាសសម្រាប់រៀបចំនូវមូលដ្ឋានផលិតកម្មថ្មីផង។ ហេតុនេះ, កម្ពុជាចាំបាច់ត្រូវគ្រប់គ្រងអន្តរកាលនេះឲ្យបានល្អ។

ទី៤៖ ប្រជាសាស្ត្រ និងចល័តភាពនៃកម្លាំងពលកម្ម៖ ការផ្លាស់ប្ដូររចនាសម្ព័ន្ធប្រជាសាស្ត្រក្នុងប្រទេស និង ក្នុងតំបន់អាស៊ាន ទាមទារឲ្យកំណើនសេដ្ឋកិច្ច ពឹងផ្អែកលើគុណភាព និង ផលិតភាពនៃមូលធនមនុស្សម្នាក់ៗ, ជាជាងពឹងផ្អែកលើបរិមាណកម្លាំង ពលកម្មតែមួយមុខ, ខណៈប្រសិទ្ធភាពនៃទីផ្សារការងារ ក៏នៅបន្តរងការរឹតត្បិត ពីភាពមិនស៊ីចង្វាក់គ្នារវាង ជំនាញ, មុខរបរ និង ភូមិសាស្ត្រ, ព្រមទាំង ចល័តភាពរបស់ពលករ, ទាំងក្នុងប្រទេស, ក្នុងតំបន់ និង លើសកលលោកទាំងមូល៕