* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ផ្សារមូលបត្រកម្ពុជា ចុះ​កិច្ចព្រមព្រៀងតភ្ជាប់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជាមួយធនាគារដៃគូ

13-11-2026 11:34

(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី «តំណភ្ជាប់ប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមអនឡាញរបស់ផ្សារមូលបត្រកម្ពុជា និងប្រព័ន្ធធនាគារ» ដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់ទិន្នន័យ ដែលបានស្នើបើកគណនីជួញដូរតាមអនឡាញ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមូលបត្រអាចផ្ទៀងផ្ទាត់ព័ត៌មាន KYC របស់វិនិយោគិន និងផ្ដល់លេខគណនីមូលបត្រភ្លាមៗទៅដល់វិនិយោគិនវិញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រៀបចំឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងផ្សារមូលបត្រកម្ពុជា ក្រោមការជ្រោមជ្រែងពីនិយ័តករមូលបត្រកម្ពុជា ដែលចុះហត្ថលេខាដោយ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា និងតំណាងធនាគារដៃគូសំខាន់ៗចំនួន៤ រួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី និងធនាគារ វីង (ខេមបូឌា) ម.ក។

លោក ហុង សុហួរ បានគូសបញ្ជាក់ថា ការតភ្ជាប់នេះនឹងជួយជំរុញសន្ទុះនៃការជួញដូរក្នុងទីផ្សារ និងបង្កើនការចូលរួមរបស់សាធារណជន ជាពិសេសយុវជន និងអ្នកវិនិយោគថ្មីថ្មោង ឱ្យងាយស្រួលក្នុងការចាប់ផ្ដើមវិនិយោគ។ ផ្សារមូលបត្រកម្ពុជាប្ដេជ្ញាបន្តធ្វើទំនើបកម្ម និងនវានុវត្តន៍ ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពងាយស្រួល និងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា រួមមាន ក្រុមហ៊ុនដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA) និងក្រុមហ៊ុនមូលបត្រទាំងអស់ ក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឱ្យឈានទៅរកភាពរីកចម្រើនទៅមុខរួមគ្នា។

លោកបន្ថែមថា «ខ្ញុំរំពឹងថា ការសហការរួមគ្នាយ៉ាងល្អនេះ នឹងនៅតែបន្ត ដើម្បីកែលម្អ បង្កើតប្រសិទ្ធភាពការងារ និងជំរុញការជួញដូរឱ្យមានភាពអ៊ូអរ និងមានភាពសកម្មជាងមុន តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីប្រព័ន្ធបើកគណនីជួញដូរ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក និងក្រុមហ៊ុនក្នុងសម្ព័ន្ធជាមួយគ្នា អំពីវិស័យមូលបត្រ និងលើកទឹកចិត្តដល់បុគ្គលិកគ្រប់រូប ក្នុងការបើកគណនីជួញដូរឱ្យបានគ្រប់ៗគ្នា ដើម្បីអាចទទួលបានការរីកចម្រើនឆាប់រហ័ស ក្នុងវិស័យមូលបត្រ ហើយផ្សារមូលបត្រកម្ពុជា សូមស្នើឱ្យមានការសហការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិក និងអ្នកចូលរួមទាំងអស់របស់ទីផ្សារផងដែរ»។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងអំណរគុណចំពោះការងារដែលបានសម្រេច ក៏ដូចជាការទុកចិត្តពីធនាគារដៃគូ និងធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការតភ្ជាប់នេះ។
លោកបានសង្កត់ធ្ងន់ថា ការតភ្ជាប់នេះបញ្ជាក់អំពីទំនុកចិត្តនៃទីផ្សារ និងទំនុកចិត្តពីវិនិយោគិន ដែលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់បំពេញបន្ថែមទៅលើប្រព័ន្ធអេកូឡូស៊ីនៃវិស័យមូលបត្រ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ទីផ្សារមូលបត្រកម្ពុជារំពឹងថានឹងមានការរីកចម្រើនកាន់តែខ្លាំង និងទាក់ទាញអ្នកវិនិយោគកាន់តែច្រើននាពេលអនាគត៕