* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកឧកញ៉ា គិត ម៉េង ប្រាប់ធុរកិច្ចហ្រ្វង់ហ្វូកូហ្វូនថា កម្ពុជាជាច្រកទ្វារយុទ្ធសាស្ត្រដ៏រឹងមាំ និងជំរុញការពង្រីកអាជីវកម្មហ្វ្រង់កូហ្វូន ចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍

15-11-2026 08:00

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) បានបើកដំណើរការជាផ្លូវការនូវ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦» (La REF 2026) កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មនៃសហគមន៍ហ្វ្រង់កូហ្វូន»។ វេទិកានេះ គឺជាព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងជាលើកដំបូងបង្អស់ដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

វេទិកានេះបានទាក់ទាញគណៈប្រតិភូធុរកិច្ចជាង ១០០០ នាក់ មកពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ ប្រទេស ដើម្បីជួបពិភាក្សាធុរកិច្ច និងជំរុញលំហូរវិនិយោគជាក់ស្តែង ការបណ្តាក់ទុនរួមគ្នា ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនលើវិស័យសំខាន់ៗជាច្រើន។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រែក្លាយចំណងវប្បធម៌ និងភាសាឲ្យទៅជាភាពជាដៃគូសេដ្ឋកិច្ចជាក់ស្តែង។

អ្នកឧកញ៉ាបានលើកឡើងថា សហគមន៍ហ្វ្រង់កូហ្វូនមានប្រជាជនចំនួន ១.២ ពាន់លាននាក់ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មភាគច្រើននៅតែមានលក្ខណៈទ្វេភាគី និងដាច់ដោយឡែក។ កម្ពុជាគឺជាច្រកទ្វារយុទ្ធសាស្ត្របើកចំហដ៏ធំទូលាយ ជាមួយនឹងក្របខ័ណ្ឌច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យជនបរទេសធ្វើជាម្ចាស់ភាគហ៊ុន ១០០% ការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៩ ឆ្នាំ បណ្តាញអគ្គិសនីជាតិដែលដើរដោយថាមពលកកើតឡើងវិញ និងថាមពលស្អាតជាង ៦០% ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន ដែលមានអ្នកប្រើប្រាស់ជាង ៦៨០ លាននាក់ និងកិច្ចព្រមព្រៀង RCEP ដោយគ្មានពន្ធគយ។

កម្ពុជាមានជំហរយ៉ាងរឹងមាំ ក្នុងការជួយជំរុញការពង្រីកអាជីវកម្មរយៈពេលវែង របស់សហគ្រាសហ្វ្រង់កូហ្វូន ចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍។ វេទិកានេះបានបិទបញ្ចប់កម្មវិធីថ្ងៃដំបូង ដោយពិធីលៀងសាយភោជន៍ផ្លូវការ ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការអន្តរជាតិ៕