* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនួញជើងចាស់ថា ការយល់ដឹងពីតម្លៃពិតប្រាកដនៃផលិតកម្ម នឹងធ្វើឱ្យផលិតកម្មរឹងមាំ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព (Video inside)

15-11-2026 08:22

(ភ្នំពេញ)៖ អ្នកជំនួញជើងចាស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel លើកឡើងថា សង្គមទាំងមូលត្រូវយល់ដឹងពីតម្លៃពិតប្រាកដនៃផលិតកម្ម ព្រោះការមានលុយតែមួយមុខ ដោយគ្មានផលិតកម្មរឹងមាំ នឹងមិនអាចជួយអភិវឌ្ឍប្រទេសបានឡើយ ដូច្នេះការយល់ដឹងពីតម្លៃពិតប្រាកដនៃផលិតកម្ម នឹងធ្វើឱ្យផលិតកម្មរឹងមាំ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

យ៉ាងណាមិញ លោកបានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងពឹងផ្អែកខ្លាំងលើវិស័យសេវាកម្ម ខណៈវិស័យផលិតកម្មនៅមានកម្រិតនៅឡើយ។ ការពឹងផ្អែកនេះបានលើកឡើងនូវសំណួរជាច្រើន អំពីនិរន្តរភាព និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ បញ្ហាប្រឈមចម្បងៗដែលវិស័យផលិតកម្មជួបប្រទះ រួមមានភាពស្មុគស្មាញនៃបទប្បញ្ញត្តិ ច្បាប់មួយចំនួនដែលធ្វើឱ្យការវិនិយោគធ្ងន់ធ្ងរ ព្រមទាំងទំហំផលិតកម្មខ្នាតតូច ដែលពិបាកនឹងប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ។

ដើម្បីជំរុញវិស័យផលិតកម្មឱ្យមានការរីកចម្រើន និងឈានទៅរកតុល្យភាពជាមួយវិស័យសេវាកម្ម ទាំងធុរជន និងរាជរដ្ឋាភិបាលចាំបាច់ត្រូវសហការគ្នាដើម្បីកំណត់អត្តសញ្ញាណ និងដោះស្រាយឧបសគ្គនានា។

បន្ថែមពីនេះ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជានៅមានភាពខ្វះខាតច្រើនក្នុងវិស័យផលិតកម្ម ដោយភាគច្រើនពឹងផ្អែកលើការនាំចូល និងការលក់បន្ត ដែលខុសពីវិស័យផលិតកម្មដែលទាមទារកម្លាំងពលកម្មច្រើន និងការយល់ដឹងស៊ីជម្រៅពីទីផ្សារ និងផលិតផល។

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ការបង្កើតផលិតផលដែលអាចប្រកួតប្រជែងបាន និងស្វែងរកទីផ្សារ គឺជារឿងចាំបាច់។ លើសពីនេះ សង្គមទាំងមូលត្រូវយល់ដឹងពីតម្លៃពិតប្រាកដនៃផលិតកម្ម ព្រោះការមានលុយតែមួយមុខដោយគ្មានផលិតកម្មរឹងមាំ មិនអាចជួយអភិវឌ្ឍប្រទេសបានឡើយ។ ផលិតកម្មនឹងជួយចែកចាយតម្លៃសេដ្ឋកិច្ចដល់គ្រប់ភាគី និងធ្វើឲ្យប្រជាជនមានជីវភាពធូរធារគ្រប់គ្នា ដូចជាប្រទេសវៀតណាមជាដើម ដែលជាគំរូដ៏ល្អក្នុងការបង្កើតផលិតផលរបស់ខ្លួន និងបំពេញតម្រូវការក្នុងស្រុក។ ការយកគំរូតាមវៀតណាមត្រឹមពាក់កណ្ដាល ក៏អាចនាំមកនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដល់កម្ពុជាផងដែរ៕