* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការគម្រោង «បាគងទៅកាន់ពិភពលោក» ជាផ្លូវការ អនុញ្ញាតឱ្យប្រជាជនទូទាត់ប្រាក់នៅក្រៅប្រទេសតាមរយៈទូរសព្ទដៃ

16-11-2026 18:03

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ឆ្លងដែនថ្មីមួយ ក្រោមឈ្មោះថា «បាគងទៅកាន់ពិភពលោក» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង អាចប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួន ដើម្បីទូទាត់ប្រាក់នៅក្រៅប្រទេស តាមរយៈមុខងារ Tap-to-Pay ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ឬកាន់ប័ណ្ណទូទាត់តាមខ្លួនឡើយ។

ការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ បានធ្វើឡើងក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

គម្រោង «បាគងទៅកាន់ពិភពលោក» ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Google ដោយមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារទំនាក់ទំនង។

តាមរយៈសេវាថ្មីនេះ អ្នកប្រើប្រាស់កម្មវិធីបាគង អាចបង្កើតប័ណ្ណទូទាត់និម្មិត Visa ឬ Mastercard ដោយផ្ទាល់នៅក្នុងកម្មវិធីបាគង បន្ទាប់មកភ្ជាប់ប័ណ្ណទាំងនោះទៅកាន់កាបូបឌីជីថល Google Pay នៅលើទូរសព្ទដៃរបស់ខ្លួន។

បន្ទាប់មក អ្នកប្រើប្រាស់អាចប្រើប្រាស់ប័ណ្ណនិម្មិតនេះ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មតាមប្រព័ន្ធអនឡាញ ឬគ្រាន់តែយកទូរសព្ទដៃទៅប៉ះនឹងម៉ាស៊ីនទូទាត់ប្រាក់ (POS) ដោយមិនចាំបាច់បញ្ចូលកាតនោះទេ។

គម្រោង «បាគងទៅកាន់ពិភពលោក» គឺជាការបោះជំហានថ្មីមួយទៀតសម្រាប់បាគង ដោយវិវត្តពីប្រព័ន្ធទូទាត់ក្នុងស្រុក ទៅជាច្រកទូទាត់ទូទាំងសកលលោក។

កិច្ចសហការនេះនឹងតភ្ជាប់ប្រព័ន្ធទូទាត់ជាតិរបស់កម្ពុជា ទៅនឹងបណ្តាញទូទាត់ជាសកលរបស់ Visa និង Mastercard ដោយផ្តល់ជូនប្រជាជនកម្ពុជា នូវមធ្យោបាយទូទាត់ប្រាក់ដែលទំនើប មានភាពងាយស្រួល សុវត្ថិភាព និងអាចទុកចិត្តគ្រប់ទីកន្លែងដែលពួកគេធ្វើដំណើរ៕