* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា ពង្រីកវិសាលភាពប្រព័ន្ធបាគងទៅកាន់អន្តរជាតិ តាមរយៈគំនិតផ្តួចផ្តើមថ្មីៗក្នុងវេទិកា Black Swan Summit

16-11-2026 18:44

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសពីការពង្រីកវិសាលភាពប្រតិបត្តិការនៃប្រព័ន្ធទូទាត់បាគងទៅកាន់ឆាកអន្តរជាតិ តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗជាច្រើនក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia។

គំនិតផ្តួចផ្តើមទាំងនោះរួមមាន ការចាប់ផ្តើមធ្វើតេស្ដសាកល្បងការផ្ទេរប្រាក់ឆ្លងដែនរវាងកម្ពុជា-ជប៉ុនដោយប្រើប្រាស់ស្តេប៊លខ័ញ ការសហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុនក្នុងការធ្វើថូខិនណាយមូលបត្ររដ្ឋនៅកម្ពុជា និងការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា។

វេទិកា Black Swan Summit Cambodia នេះត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងស្ថាប័នបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) ព្រមទាំងមានការគាំទ្រពីក្រសួងចំនួន ៣ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វេទិកាដែលមានរយៈពេល ២ ថ្ងៃនេះ បានទាក់ទាញអ្នកចូលរួមជាង ៤.០០០ នាក់ មកពីប្រទេសចំនួន ៦០ ក្នុងគោលបំណងជំរុញការតភ្ជាប់ផ្នែកហិរញ្ញវត្ថុរវាងអាស៊ាន ទ្វីបអាហ្វ្រិក និងសហគមន៍អន្តរជាតិផ្សេងទៀត។ គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងពង្រឹងតួនាទីរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុសកល។

នៅក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia នាថ្ងៃដំបូងនេះ ធនាគារជាតិនៃកម្ពុជាបានពង្រីកហេដ្ឋារចនាសម្ព័ន្ធទូទាត់របស់ខ្លួនទៅកាន់អន្តរជាតិ តាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗចំនួន ៣ រូមមាន៖ សេវាទូទាត់ឆ្លងដែនថ្មីមួយដែលមានឈ្មោះថា «បាគងទៅកាន់ពិភពលោក»ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់​បាគងអាចបង្កើតកាតនិម្មិត Visa ឬ Mastercard តាមរយៈកម្មវិធីនេះ ដើម្បីប្រើប្រាស់សម្រាប់ការទូទាត់ដោយគ្រាន់តែយកទូរសព្ទ​ទៅប៉ះនឹងម៉ាស៊ីនទូទាត់ប្រាក់ (POS) ដោយមិនចាំបាច់បញ្ចូលកាត ។ ទី២. ការផ្ទេរប្រាក់រវាងកម្ពុជា និងជប៉ុនតាមរយៈស្តេប៊លខ័ញ (Stablecoin)ដោយធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន SBI Group នឹងសិក្សាលទ្ធភាពនៃការផ្ទេរប្រាក់ឆ្លងដែនដោយប្រើប្រាស់ស្តេប៊លខ័ញ ដោយអាចឱ្យអ្នកទទួលប្រាក់អាចទទួលបានប្រាក់តាមកាបូបប្រាក់បាគង និងទី៣ លើការធ្វើថូខិនណាយមូលបត្ររដ្ឋនៅកម្ពុជា (Government Bond Tokenisation)ដោយ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន SBI Group នឹងអនុវត្តគម្រោងសាកល្បងលើការបំប្លែងមូលបត្ររដ្ឋនៅកម្ពុជាទៅជាទ្រព្យសកម្មនិម្មិតនៅលើបណ្តាញ Canton Network ដើម្បីសិក្សាពីវិធីសាស្ត្រថ្មីៗក្នុងការជួញដូរ និងទូទាត់មូលបត្រ។

ការវិវត្តនៃវិស័យហិរញ្ញវត្ថុកម្ពុជាមានឫសគល់ពីប្រវត្តិសាស្ត្រដ៏វែងឆ្ងាយមួយ។ បន្ទាប់ពីប្រព័ន្ធធនាគារត្រូវបានបំផ្លិចបំផ្លាញ និងរូបិយវត្ថុជាតិត្រូវបានលុបបំបាត់ក្នុងសម័យខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។

កម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយផ្តោតលើបច្ចេកវិទ្យាឌីជីថលតាំងពីដំបូង ជំនួសឱ្យការយកគំរូហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុបែបប្រពៃណីមកអនុវត្ត។ បច្ចុប្បន្ន ប្រព័ន្ធបាគងមានការតភ្ជាប់ជាមួយគណនីប្រមាណ ៣៨ លានគណនី ក្នុងប្រទេសដែលមានប្រជាជនប្រមាណ ១៧ លាននាក់។

ក្នុងឆ្នាំ២០២៥ ប្រព័ន្ធនេះបានដំណើរការប្រតិបត្តិការចំនួន ១,៣ ពាន់លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់សរុប ២៤១,៨៤ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤,៥ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ក្នុងនោះ ប្រតិបត្តិការចំនួន ៥៨% នៃប្រតិបត្តិការសរុប ត្រូវបានធ្វើឡើងជាប្រាក់រៀល កើនឡើងពី ១៧% ក្នុងឆ្នាំ២០២០ ដែលនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់​កម្ពុជា ក្នុងការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ។

សម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលមានគោលបំណងពង្រីកបរិយាបន្នហិរញ្ញវត្ថុ ពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងបង្កើនការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់អន្តរជាតិ បទពិសោធនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជាបង្ហាញពីសក្តានុពលក្នុងការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

វេទិកា Black Swan Cambodia បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការជំរុញការតភ្ជាប់រវាងតំបន់អាស៊ីអាគ្នេយ៍ និងសេដ្ឋកិច្ចនៃប្រទេសប្រើប្រាស់ភាសាបារាំង ជាពិសេសនៅទ្វីបអាហ្វ្រិក។ ក្នុងស្មារតីនេះ គំនិតផ្តួចផ្តើមសំខាន់ៗចំនួនពីរបានលេចចេញជារូបរាងឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ។
ក្នុងចំណោមគំនិតផ្តួចផ្តើមទាំងនោះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា។ សេវាកម្មថ្មីនេះនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសរវ៉ាន់ដាបានយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពខ្ពស់។ លើសពីនេះ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីចក្ខុវិស័យរួមក្នុងការស្វែងរកលទ្ធភាពតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងដទៃទៀតនៅក្នុងទ្វីបអាហ្វ្រិក ដោយផ្តោតលើការផ្ទេរប្រាក់ និងការទូទាត់ដែលមានទំហំតូចក្នុងដំណាក់កាលដំបូង។
គំនិតផ្តួចផ្តើមទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងបង្ហាញពីសក្តានុពលនៃកិច្ចសហការផ្ទាល់រវាងសេដ្ឋកិច្ចកំពុងលូតលាស់។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលអាចតភ្ជាប់ និងដំណើរការរួមគ្នាបាន ដោយមិនពឹងផ្អែកទាំងស្រុងលើបណ្តាញទូទាត់អន្តរជាតិបែបប្រពៃណី គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

វេទិការហិរញ្ញវត្ថុអន្តរជាតិនេះបានបន្តនៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយមានការពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងច្រករបៀងសេដ្ឋកិច្ច ការតភ្ជាប់ប្រព័ន្ធទូទាត់ ភាពធន់នៃវិស័យហិរញ្ញវត្ថុ និងកិច្ចសហ-ប្រតិបត្តិការផ្នែកបទប្បញ្ញត្តិ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា«កម្ពុជាធ្លាប់ឆ្លងកាត់បទពិសោធដ៏លំបាកនៃការបាត់បង់ប្រព័ន្ធហិរញ្ញវត្ថុទាំងស្រុង និងការកសាងទំនុកចិត្តលើរូបិយវត្ថុឡើងវិញ។ ប្រព័ន្ធបាគងបានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ប្រាក់រៀល។ ឥឡូវនេះ យើងកំពុងពង្រីកការតភ្ជាប់ប្រព័ន្ធនេះទៅកាន់ពិភពលោក។ អធិបតេយ្យភាព និងការបើកចំហមិនមែនជាគោលដៅផ្ទុយគ្នានោះទេ។ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ មិនគួរវាស់វែងត្រឹមតែថា តើប្រជាពលរដ្ឋអាចធ្វើការទូទាត់បានឬអត់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរថា តើពួកគាត់មានសមត្ថភាពទប់ទល់នឹងវិបត្តិបានកម្រិតណាផងដែរ»។

លោក Sopnendu Mohanty នាយកប្រតិបត្តិ ស្ថាប័នបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) បានមានប្រសាសន៍ថា«ករណីកម្ពុជាបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់របស់ខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងផ្ទាល់ខ្លួន ជាជាងយកតាមគំរូនៃការអភិវឌ្ឍតាមប្រទេសដ៏ទៃដែលត្រូវបានរៀបចំឡើងសម្រាប់តម្រូវការផ្សេង។ បញ្ហាប្រឈមបន្ទាប់ គឺការតភ្ជាប់ប្រព័ន្ធទាំងនេះទៅកាន់អន្តរជាតិ។ ចាប់ពីការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសនៅទ្វីបអាហ្វ្រិក រហូតដល់គម្រោងសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជាមួយប្រទេសជប៉ុន វេទិកាហិរញ្ញវត្ថុ Black Swan Summit Cambodia បង្ហាញពីរបៀបដែលប្រទេសកំពុងអភិវឌ្ឍអាចបើកច្រកថ្មីៗសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងបរិយាបន្នហិរញ្ញវត្ថុ»៕