* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អបអរ​​សាទរ!​ យូ ថនដារ៉ា ឈ្នះ​ពាន​ចុងភៅ​ឯក «MasterChef Khmer» រដូវកាល​ទី១ ទទួល​បាន​ប្រាក់​រង្វាន់ ៥ម៉ឺន​ដុល្លារ (Video inside)

04-02-2019 09:54

(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំអីនម្ហូប ក្នុងផ្ទះបាយ «MasterChef Khmer» ជាច្រើនសប្តាហ៍រួចមក ក្នុងសប្តាហ៍ចុងក្រោយ ដែលជាវគ្គប្រាច់ព្រ័ត្រនេះ គឺមានតែបេក្ខជន ៣រូបប៉ុណ្ណោះ ដែលធ្វើការប្រកួតប្រជែងគ្នាចំអិនមុខម្ហូបឱ្យបានល្អឥតខ្ចោះសម្រាប់គណៈកម្មការ ក្នុងនោះ មានដូចជា៖ ដារ៉ា, ហុក និង ផានីន។ យ៉ាងណាមិញ ក្រោយពីឆ្លងការការប្រកួតយ៉ាងស្វិតស្វាញ និងតឹងរឹងយ៉ាងខ្លាំងនោះ ទីបំផុត បេក្ខជនដែលធ្វើបានល្អ និងមានសមត្ថភាពទទួលតំណែង ជាម្ចាស់ពាន់ចុងភៅឯក «MasterChef Khmer» រដូវកាលទី១ គឺបានលើ ដារ៉ា។

ជាការកត់សម្គាល់ នៅរាត្រីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាសប្តាហ៍ចុងក្រោយ នៃការប្រកួតចំអិនម្ហូប ក្នុងកម្មវិធី «MasterChef Khmer» របស់​ស្ថានីយ​ទូរទស្សន៍​ CTN មានទស្សនិកជនជាច្រើនរងចាំទស្សនាថា តើបេក្ខជនរូបណាឈ្នះពាន់រង្វាន់ក្នុងកម្មវិធី ដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ។ អ្វីដែលពិសេស បន្ទាប់ពីគណៈកម្មការធ្វើការប្រកាសថា ដារ៉ា ជាអ្នកឈ្នះពាន់រង្វាន់ បានធ្វើឱ្យទស្សនិកជន ដែលកំពុងទស្សនិកជនតាមគេហដ្ឋាន ស្រែកហោរគ្រប់គ្នា និងចូលរួមអបអរសាទដល់ ដារ៉ា ដែលទទួលបានជោគជ័យក្នុងការប្រកួត កម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ។

ងាកមក បេក្ខជន២នាក់ទៀត គឺ ផានីន វិញ ជាបេក្ខជនជើងខ្លាំងមួយរូប ក្នុងចំណោមបេក្ខជនទាំង ២៥ ដោយសារតែគាត់ ធ្លាប់ទទួលបានជ័យលាភីល្អ ក្នុងវិញ្ញាសារប្រអប់អាថ៌កំបាំង ហើយអាចចូលទៅក្នុងបន្ទប់ដាក់គ្រឿងផ្សំ ដើម្បីជ្រើសរើសវិញ្ញាសារអោយបេក្ខជនដទៃ។ បេក្ខជនរូបនេះ បានអភិវឌ្ឍពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដើម្បីអាចឈានជើងចូលវគ្គប្រាច់ព័ត្រ។ ចំណែក ហុក ជាបេក្ខជនម្នាក់ ដែលមានស្នាដៃចំអិនម្ហូបមិនសូវល្អ ដោយនៅពេលចាប់ផ្តើមកម្មវិធីដំបូង គាត់សឹងតែដើរចេញពីកម្មវិធីជាច្រើនសប្តាហ៍ បន្តបន្ទាប់គ្នា ប៉ុន្តែ ដោយភាពខិតខំប្រឹងប្រែងរបស់គាត់ បានធ្វើឱ្យគាត់ មានការរីកចម្រើនគួរកត់សម្គាល់ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ សឹងតែគ្រប់វិញ្ញាសារប្រកួត។

សូមជម្រាបថា លោក យូ ថតដារ៉ា ជាម្ចាស់ពាន់រង្វាន់ ក្នុងកម្មវិធី «MasterChef Khmer» រដូវកាលទី១ ត្រូវបានគេសម្គាល់ឃើញថា តែងតែមានបេក្ខជនដទៃ ប្រកួតប្រជែងជាមួយលោកយ៉ាងខ្លាំង ដោយសារតែលោក ជាបេក្ខជនម្នាក់ ដែលមានស្នាដៃលេចធ្លោ ក្នុងការច្នៃមុខម្ហូបដ៏ល្អ ដែលអាចទាក់ទាញចិត្តគណៈកម្មការទាំង ៣ ទីបំផុតនៅវគ្គប្រាប់ព្រ័ត្រនេះ ដារ៉ា បានក្លាយជាម្ចាស់ពាន «MasterChef Khmer» តែម្តង ដោយទទួលបានពាន់ MasterChef Khmer និងប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារ៕