* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដាវ នីម បង្ហាញ​អារម្មណ៍​រីករាយ ក្រោយ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹបគិរីវង់

31-01-2020 12:35

(ភ្នំពេញ)៖ កីឡាករ ដាវ នីម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានបន្តកិច្ចសន្យាជាមួយក្លឹបគិរីវង់សុខសែនជ័យនៅរដូវកាលខាងមុខទៀត និងប្ដេជ្ញាជួយក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ ទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរជាងឆ្នាំ២០១៩។

ដាវ នីម បានបញ្ជាក់ថា «យើងខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីឲ្យមានលទ្ធផលល្អនៅឆ្នាំ២០២០ ទៅតាមគោលដៅក្លឹបគិរីវង់ដែលបានដាក់ចេញ។ ឆ្នាំ២០១៩ យើងទទួលបានបទពិសោធន៍ច្រើននៅក្នុ្ងងទីលាន ទាំងការលេង ការធ្វើចលនាអីច្រើន»។

កីឡាករលេចធ្លោប្រចាំក្រុមបន្ថែមទៀតថា ការទទួលបានបទពិសោធន៍ច្រើនទាំងបច្ចេកទេស និងឥរិយាបថលើទីលាន។ ដូច្នេះ គេបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុន និងព្យាយាមកែលម្អចំណុចខ្វះខាតទាំងឡាយទៀតផង។ ចំពោះអត្តចរិតក៏បានកែប្រែផងដែរ ព្រោះយើងទើបលេងលេចធ្លោទើបតែ ១ឆ្នាំហ្នឹង អ៊ីចឹងខំប្រឹងប្រែងថែមទៀត ឲ្យរឹងមាំជាងហ្នឹងទៀត។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ដែលគិរីវង់សុខសែនជ័យទទួលបានចំណាត់ថ្នាក់លេខ៩ នៃលីគកំពូលកម្ពុជា ដាវ នីម រកបានជាច្រើនគ្រាប់ និងជាប់ជាកីឡាករល្អប្រចាំខែសីហា រហូតមានឈ្មោះក្នុងក្រុមធំជម្រើសជាតិកម្ពុជានៅវគ្គជម្រុះ FIFA World Cup 2022 ទៀតផង៕