ឈ្នះឡាន១គ្រឿង ពីGANZBERG ធ្វើឲ្យអ្នកខេត្តបាត់ដំបងម្នាក់ សម្រេចក្តីស្រម៉ៃ សម្រាប់គ្រួសារ និងអ្នកមានគុណ

21-12-2023 18:16

(ភ្នំពេញ)៖ លោក មៀច សាមិត្ត រស់នៅក្នុងភូមិ ព្រៃកូនសេក ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឈ្នះឡាន FORD ១គ្រឿង សេរ៊ីថ្មី លេខរៀងទី១៩១ ពីGANZBERG ។ នាឱកាស ប្រគល់រង្វាន់ឡាន លោកបានស្រែកថា «ក្ដីស្រម៉ៃរបស់ខ្ញុំ ជូនគ្រួសារ និងអ្នកមានគុណរ ជិះដើរលេងថ្ងៃឆ្លងឆ្នាំខាងមុខនេះគឺបានសម្រេចហើយ»

លោក សាមត្តិ បានឲ្យដឹងថា លោកកំពុងតែអង្គុយលេងនៅផ្ទះសុខៗស្រាប់តែឃើញក្រុមការងារ GANZBERG ដឹករង្វាន់ម៉ូតូធំកាត់មុខផ្ទះគាត់ ហើយចុះប្រគល់រង្វាន់ម៉ូតូទៅដល់អ្នកផ្សេងទៀត ចម្ងាយ ៣ទៅ៤ផ្ទះពីគាត់ ហើយក៏សម្រាចចិត្តដើរទៅអប់អរសារទរដល់អ្នកឈ្នះរង្វាន់ម៉ូតូធំ របស់ GANZBERG និងចង់និយាយជាមួយក្រុមការងារ GANZBERG អំពីរង្វាន់រថយន្ត FORD សេរ៊ីថ្មី លេខរៀងទី១៩១ ដែលគាត់បានឈ្នះពីការគាស់ក្រវិលកំប៉ុង GANZBERG ក្រោយដឹងរឿងក្រុមការងារសម្រាចចិត្ត Surprise គាត់ហើយប្រាប់គាត់ថា ២ទៅ៣ថ្ងៃទៀតបានអាចយកឡានមកប្រគល់ឲ្យបាន ភ្លាមនោះដែលកំពុងតែនិយាយគ្នាសុខៗ គាត់ក្រលែកទៅឃើញរង្វាន់ឡានរបស់គាត់។

រង្វាន់ម៉ូតូធំដែលលោក មៀច សាមិត្ត បានមកចូលរួមអបអរសារទរមានចំនួន ៨គ្រឿងមានដូចជា៖

* ស៊ន រដ្ឋា លេខរៀងទី 2367
* គីម សំណាង លេខរៀងទី 2368
* នៅ សាវ៉ាត លេខរៀងទី 2398
* ឈឿម សារ៉ុត លេខរៀងទី 2362
* អោក យឿត លេខរៀងទី 2419
* ឡេង ឌីណា លេខរៀងទី 2146
* ចំរើន ចាន់ហេង លេខរៀងទី 2424
* សន ធី លេខរៀងទី 2361 ។

GANZBERG រង្វាន់ដែលប្រគល់ជូនអតិថិជននៅមិនទាន់អស់នៅឡើយទេ គឺនៅមានជាច្រើនទៀត ឥឡូវនេះស្រាបៀរ GANZBERG បានបន្តបន្ថែមរង្វាន់ ម៉ូតូធំ YAMAHA FZ ចំនួន 4,000 គ្រឿង, រថយន្ត Pick up ខ្លាញ់គោ បន្ថែមរហូតដល់ 300 គ្រឿង, រង្វាន់ 1,000 ដុល្លាររាប់ម៉ឺនរង្វាន់ និងរង្វាន់ប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។ មិនតែប៉ុណ្ណោះ GANZBERG ក៏មានរង្វាន់សម្រាប់គូស្នេហ៍ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ផងដែរ ដែលរង្វាន់ទាំងនោះមានដូចជា សម្រាប់គូស្នេហ៍ថ្មីដែលបានទិញស្រាបៀរ GANZBERG ឈុតចាប់ពី 100 កេសឡើងទៅសម្រាប់ 4000 គូដំបូងនិងទទួលបានទូរទស្សន៍ LED ចំនួន 1 គ្រឿង ហើយទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដោយរង្វាន់មានដូចជា លុយសុទ្ធមួយពាន់ដុល្លារចំនួន 150 រង្វាន់ និងរង្វាន់លុយសុទ្ធ 22,222 ដុល្លារចំនួន 3 រង្វាន់ សរុបជាទឹកប្រាក់ជាង 50ម៉ឺនដុល្លារ។

ដើម្បីទទួលបានរង្វាន់ក៏ដូចជាគាំទ្រស្រាបៀរ GANZBERG សូមបន្តការចែករំលែកព័ត៌មាននេះទៅកាន់បងប្អូននិងមិត្តភក្កិដទៃទៀតឱ្យបានដឹងគ្រប់ៗគ្នា៕