ឯកឧត្តម ប៉ា សុជាតិវង្ស ផ្ញើសារជូនលោក ម៉ុក ម៉ារ៉េត ចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា ឈា ឡាង
10-05-2022 20:38
(ភ្នំពេញ)៖ ឯកឧត្ដម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។
ស្ថិតក្នុងបរិយាកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំបាទ និងភរិយា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យ និងសេចក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត គឺជាការបាត់បង់នូវភរិយា ម្តាយ ជីដូន ពោរពេញព្រហ្មវិហារធម៌ ដ៏ល្អប្រពៃចំពោះកូនៗ និងចៅៗជាទីស្រឡាញ់ និងពេញមួយជីវិតរបស់លោកជំទាវមហាឧបាសិកា តែងតែរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា យ៉ាងច្រើនពុំអាចបំភ្លេចបាន។
ខ្ញុំ និងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេង និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»
សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕




