* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ វីរកីឡាការិនី កែ ឡេង ប្រកាសចូលនិវត្តន៍ ព្រោះហេតុផល ២យ៉ាង

29-05-2020 13:52

(ភ្នំពេញ)៖ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា បានប្រកាសចូលនិវត្តន៍ហើយ ក្រោយប្រឡូកអាជីពជាកីឡាការិនីប៉េតង់ជិត ៣០ឆ្នាំដោយសារមូលហេតុ ២យ៉ាង គឺកត្ដាអាយុ និងការងារនៅអង្គភាពក្រោមចំណុះក្រសួងការពារជាតិ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃសុក្រនេះ លោកស្រី កែ ឡេង បានបញ្ជាក់ថា «ជាការពិត ខ្ញុំបានសុំសម្រាកពីការហ្វឹកហាត់ហើយ ព្រោះកម្លាំងខ្ញុំមិនអាចស៊ូទ្រាំទៀតបាន ដោយសារវ័យកាន់តែច្រើនហើយ។ ណាមួយខ្ញុំក៏ចង់យកពេលរស់នៅជួបជុំគ្រួសារ និងបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។ នេះទី១ រីឯទី២ ការងារកន្លែងបង ក៏គេឲ្យយើងចូលដល់នាយករង ចឹងយើងត្រូវមានការរវល់ច្រើន បើយើងយកពេលវេលាមកហ្វឹកហាត់ទៀត ក្រែងបែងចែកទៅ ធ្វើឲ្យអារម្មណ៍អត់មូល»។

ជុំវិញការប្រកាសចូលនិវត្តន៍ពីកីឡាការិនីប៉េតង់អាជីពនេះដែរ លោកស្រីថា ធ្លាប់បានជូនដំណឹងតាមរយៈគ្រូបង្វឹកក្រុមជម្រើសជាតិលោក សុខ ម៉ុង ហើយ។ ប៉ុន្ដែទោះមិនបានលេងតំណាងជាតិ ក៏លោកស្រីត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមបណ្ដុះបណ្ដាល និងចែកបទពិសោធន៍ដល់កីឡាករ-កីឡាការិនីជំនាន់ក្រោយ ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ផ្ដល់ឱកាសឲ្យលោកស្រីធ្វើជាគ្រូដែរ។

វីរកីឡាការិនីវ័យ ៥៧ឆ្នាំរូបនេះបន្ដថា «ទោះបីខ្ញុំឈប់ហាត់ ឬប្រកួត តែខ្ញុំអត់បោះបង់ចោលកីឡាប៉េតង់ទេ ជាក់ស្ដែងឥឡូវខ្ញុំក៏បានបណ្ដុះបណ្ដាលកូនសិស្ស ហើយបើសិនជាខាងសហព័ន្ធ និងក្រសួងអប់រំ ផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាគ្រូ ក៏ខ្ញុំរីករាយបន្ដធ្វើ និងរួមចំណែកអភិវឌ្ឍកីឡានេះបន្ដទៀត»។ លោកស្រីបន្ថែមថា «ខ្ញុំជឿជាក់ថា ប្អូនៗជំនាន់ក្រោយ ក្រោយអត់ពីខ្ញុំទៅ ពួកគេនឹងខិតខំប្រឹងប្រែង ដើម្បីឈានទៅប្រកួតប្រជែងដណ្ដើមមេដាយអន្ដរជាតិគ្រប់កម្រិតជូនជាតិមាតុភូមិ»។

សូមរំឮកថា លោកស្រី កែ ឡេង បានផ្ដើមលេងកីឡាដំបូង គឺកីឡាបាល់ទះ តាំងឆ្នាំ១៩៨៦ រហូតដល់ឆ្នាំ១៩៩៣ ទើបលោកស្រីប្ដូរមកលេងកីឡាប៉េតង់ មកទល់បច្ចុប្បន្ន ហើយរយៈពេលជិត ៣០ឆ្នាំមកនេះ លោកស្រីបានសាងស្នាដៃជូនជាតិជាច្រើន តាមរយៈការដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ដ៏ច្រើនស្ទើររាប់ភ្លេច ពិសេសសមិទ្ធផលដ៏ធំជាងគេ គឺការដណ្ដើមបានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលជាកំណត់ត្រាពិភពលោក ដ្បិតមិនទាន់មានកីឡាការិនីអន្ដរជាតិណាម្នាក់ធ្វើបានឡើយ៕