* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតគ្រូបង្វឹកវិសាខា Colum Curtis ខកចិត្តរឿងមួយ មុនចាកចេញពីកម្ពុជា

28-09-2021 10:18

(ភ្នំពេញ)៖ គ្រូបង្វឹកជនជាតិអៀរឡង់លោក Colum Curtis នឹងត្រឡប់ទៅស្រុកកំណើតវិញ ក្រោយចែកផ្លូវជាមួយក្រុមបាល់ទាត់វិសាខា។ ប៉ុន្ដែគ្រូបង្វឹកវ័យក្មេងជាងគេរូបនេះ បានសម្ដែងការខកចិត្តរឿងមួយ ដែលខ្លួនមិនទាន់ធ្វើបានសម្រេចជូនអ្នកគាំទ្រ មុនចាកចេញពីកម្ពុជា។

អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងខាងលើ បានបញ្ជាក់ថា «ខ្ញុំខកចិត្តដែលមិនបាននៅបន្តជួយក្លិបឲ្យទទួលបានជោគជ័យមួយ ដែលអ្នកទាំងអស់គ្នាស័ក្ដសមនឹងទទួលបាននៅរដូវកាលនេះ តែយ៉ាងណា ខ្ញុំដឹងថាក្លិបនឹងទៅដល់គោលដៅនោះ»។

ការបញ្ជាក់របស់គ្រូបង្វឹក កំពុងសិក្សាវគ្គគ្រូកម្រិត UEFA Pro License រូបនេះ ទំនងសម្ដែងលើការប្រជែងជើងឯកលីគកំពូលកម្ពុជា ដែលកំពុងមានការប្រកួតប្រជែងខ្លាំង ស្របពេលវិសាខា ក៏នៅមានភាគរយខ្ពស់ក្នុងការប្រជែងពានផងដែរ ដ្បិតពានសម្ដេចតេជោ ហ៊ុន សែន លោកបានជួយក្រុមលើកពានរួចមកហើយ កាលពីឆ្នាំ២០២០។

យ៉ាងណាមិញ Colum បានអរគុណថ្នាក់ដឹកនាំក្លិបវិសាខា ដែលផ្ដល់ឱកាសឲ្យលោកដឹកនាំក្រុមជិត ២រដូវកាលកន្លងមក នាំឲ្យលោកទទួលយកបទពិសោធល្អៗជាច្រើនទាំងក្នុង និងក្រៅទីលាន។ អ្វីដែលពិសេសលោកនឹងចងចាំអនុស្សាវរីយ៍ល្អៗ ពិសេសនៅរាត្រីឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

គួរដឹងថា លោក Colum Curtis បានមកប្រកបអាជីពនៅកម្ពុជាដំបូង កាលពីឆ្នាំ២០១៩ ក្នុងនាមគ្រូជំនួយក្លិបព្រះខ័នរាជស្វាយរៀង មុនផ្ទេរមកវិសាខា ក្នុងតំណែងជាគ្រូបង្គោលនៅឆ្នាំ២០២០។ ក្រោយចែកផ្លូវជាមួយវិសាខា លោកថា នឹងត្រឡប់ជៅស្រុកកំណើតជួបគ្រួសារវិញ ពិសេសនឹងបន្ដការសិក្សាវគ្គគ្រូកម្រិត UEFA Pro License បន្តទៀត៕