* ស្រវឹងសូមកុំបើកបរ ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៤នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែកញ្ញាម្សិលមិញ
* រដ្ឋចំនួនពីររបស់សហរដ្ឋអាមេរិក ប្រកាសភាពអាសន្ន ប្រឈមមុខនឹងទឹកជំនន់ និងការដាច់ចរន្តអគ្គិសនី បង្កឡេីងដោយព្យុះរដូវរងារ
* Fresh Exclusive: បើផែនដីនៅចម្ងាយប្រហាក់ប្រហែលគ្នាពីព្រះអាទិត្យ៖ ហេតុអ្វីតំបន់ខ្លះក្តៅខ្លាំង ខណៈតំបន់ខ្លះ ត្រជាក់រហូតដល់កកទឹក?
* អ៉ីរ៉ង់រង់ចាំការឆ្លើយតបជាផ្លូវការពីអាមេរិក ចំពោះផែនការសន្តិភាព ដើម្បីបើកច្រកសមុទ្រ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នា
* សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»
* វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង សម្រេចបានលទ្ធផលអ្វីខ្លះ?
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អន្ដរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់នៃការជាម្ចាស់ផ្ទះ សន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់កម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារសួរសុខទុក្ខ ថ្លែងអំណរគុណ និងជូនពរកងកម្លាំងប្រដាប់អាវុធទាំងនៅជួរមុខ និងក្នុងប្រទេស
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ដយកចិត្តទុកដាក់តាមដានអាកាសធាតុ និងកំណត់ទីតាំងសុវត្ថិភាព ត្រៀមអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋជាអាទិភាព
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ផុស្ការ ឌីជីថល ដែលជាកុ្រមហ៊ុនឈានមុខគេក្នុងចំណោមក្រុមឌីជីថលក្នុងស្រុកផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស សម្ពោធទីស្នាក់ការថ្មី

17-12-2021 18:09

(ភ្នំពេញ)៖ ក្រុមហ៊ុន ផុស្ការ ឌីជីថល ឯ.ក ដែលជាកុ្រមហ៊ុន ឈានមុខគេក្នុងចំណោមក្រុមឌីជីថលក្នុងស្រុកទាំងអស់ផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្ពោធទីស្នាក់ការថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតំបន់ អូស៉ីអាយស៉ី អគារ ស៉ី៧ (C7) វិថីវិមានអាហារ ភូមិ គៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រុមហ៊ុន ផុស្ការ ឌីជីថល បាននិងកំពុងផ្តល់វេទិកាឌីជីថល (Digital Platform) ដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន (School/University Management System) ប្រព័ន្ធបង្រៀនអនឡាញ (Learning Management System) ប្រព័ន្ធគ្រប់គ្រងសហគ្រាស (Enterprise Resource Planning - ERP) និងសេវាកម្មប្រឹក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបែបឌីជីថលផ្សេងៗទៀត ដែលឆ្លើយតបបានយ៉ាងសក្តិសមជាពិសេសក្នុងកំឡុងពេល វិបត្តិដោយសារកូវីដ១៩នេះ។

ក្នុងរយៈកាលនៃវិបត្តិដោយសារកូវីដ១៩នេះ ជាការបង្ហាញឲ្យកាន់តែច្បាស់នូវសារសំខាន់នៃការវិវត្តន៍ នវានុវត្តន៍ និងទំនើបកម្មបច្ចេកវិទ្យា ចំពោះការទ្រទ្រង់អាជីវកម្មគ្រប់ប្រភេទឲ្យអាចរក្សាបាននូវ លំនឹងប្រតិបត្តិការ ក៏ដូចជាការបង្កើនឱកាសធានាបាននូវនិរន្តរភាពអាជីវកម្មរបស់អតិថិជន។ ជាមួយនឹងអគារការិយាល័យថ្មីនេះ ក្រុមហ៊ុននឹងពង្រីកវិសាលភាពក្នុងការ ផ្តល់សេវាកម្មអោយបានទូលំលាយជាងមុនប្រកបដោយគុណភាព ភាពងាយស្រួល ទំនុកចិត្តខ្ពស់ និងភាពសន្សំសំចៃ។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ផុស្ការ ឌីជីថល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនជារៀងរហូតមកដល់ពេលនេះ។ ក្រុមហ៊ុននៅតែបន្ត និងលើកកម្ពស់ប្រតិបត្តិនូវជំនឿរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព នវានុវត្តន៍ និងចីរភាពដល់របស់អតិថិជនបន្តទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ ផុស្ការ ដដែលបញ្ជាក់បន្ថែមថា «យើងខ្ញុំសូមជូនពរ អតិថិជនទាំងអស់សុវត្ថិភាពពីកូវីដ និងទទួលជោគជ័យនិងមានភាពរីកចំរើនផ្នែកអាជីវកម្មជានិរន្តន៍»៕