* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កីឡាករប្រដាល់ ពេជ្រ សម្បត្តិ បានឡានថ្មីពី Boostrong Kun Khmer All Star មុនគេ

23-08-2023 16:19

(ភ្នំពេញ)៖ វិស័យប្រដាល់គុនខ្មែរកាន់តែរីកចម្រើនអស្ចារ្យ ល្បីរន្ទឺកក្រើកមិនឱ្យចាញ់បរទេសឡើយ ប្រកួត៤ ឈ្នះទាំង៤។ អ្នកខ្លាំងគុនខ្មែរ បានឡានមុនគេ ចារជាប្រវត្តិសាស្រ្តគុនខ្មែរ និង ៣រូបទៀត បានម្នាក់ ៤លានរៀល កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើសង្វៀន Boostrong Kun Khmer All Star វគ្គ៨។

Boostrong ជួយលើកតម្កើងគុនខ្មែរ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោមុនគេបង្អស់ ដោយដាក់លក្ខខណ្ឌ ២ ដើម្បីក្លាយជាម្ចាស់ឡានខ្លាញ់គោ ទី១ ត្រូវតែប្រកួតឱ្យឈ្នះគូប្រកួតអន្តរជាតិ និងទី២ ទទួលបានសារគាំទ្រច្រើនជាងគេ។

ជាលទ្ធផលចប់ការប្រកួត កីឡាករជើងខ្លាំងទាំង ៤រូប រួមមានកីឡាករ រឿង សោភ័ណ្ឌ, កីឡាករ ពេជ្រ សម្បត្តិ, កីឡាករ អេលីត សាន់ និងកីឡាករ ម៉ានូ សិល្បៈ សុទ្ធតែវៃឈ្នះគូប្រកួតអន្តរជាតិ អមជាមួយនឹងការប្រើបច្ចេកទេសក្បាច់គុនខ្មែរវៃតបតគូប្រកួតបានយ៉ាងល្អអស្ចារ្យ និងទាក់ទាញ ធ្វើឱ្យគ្រប់ជាតិសាសន៍ស្គាល់ច្បាស់ពីភាពខ្លាំងដ៏មហស្ចារ្យនៃក្បាច់គុនខ្មែរ។

ឆ្លងតាមការវាយតម្លៃសារគាំទ្រពីមហាជនទាំងនៅក្នុងហ្វេសប៊ុក និងសារ SMS ឃើញថាកីឡាករ ពេជ្រ សម្បត្តិ ទទួលបានសារគាំទ្រច្រើនជាងគេ ដូច្នេះក្រុមហ៊ុន Boostrong សម្រេចប្រកាសជាផ្លូវការឱ្យរថយន្តថ្មីស្រឡាងដល់ ពេជ្រ សម្បត្តិ យល់ស្របតាមការបោះឆ្នោតពីមហាជន។ ចំពោះកីឡាករ ៣រូបទៀត Boostrong ចិត្តល្អឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ ៤លានរៀលជាការលើកទឹកចិត្ត។

Boostrong ជួយគុនខ្មែរ អ្នកខ្លាំងពូកែ Boostrong ឱ្យឡាន! ញុំ Boostrong ទាំងអស់គ្នា ដើម្បីជួយលើកស្ទួយគុនខ្មែរឱ្យថ្កើនថ្កានតទៅមុខទៀត៕