* វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចបារាំង ជិត៣០០ក្រុមហ៊ុន មកសិក្សាពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវទី១ នៃបណ្តាប្រទេសជាមិត្តហ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ សម្តេចម៉ែ នៅព្រះបរមរាជវាំង
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ឆេះអគារពាណិជ្ជកម្មនៅកោះភូកេត ប្រទេសថៃ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់រងរបួស
* កិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងបន្តដំណើរការសម្រាប់ថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងអបអរសាទរជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ចិនបញ្ជាក់ថា កិច្ចប្រជុំកំពូល «ស៉ី-ត្រាំ-ពូទីន» លើកដំបូងបំផុត នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានការចូលរួមពីប្រតិភូ ៨១ប្រទេស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជិត ១,៤០០ នាក់ មកពី៤២ ប្រទេស
* សម្តេចតេជោ ហ៊ុន សែន, ប្រមុខរដ្ឋឡាវ និងវៀតណាម ជួបពិសាអាហារ និងពិភាក្សាការងារ
* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិឥណ្ឌាម្នាក់ បើករថយន្តបុក​មនុស្ស​ស្លាប់ នៅ​ស្រុក​ឈូក

15-02-2016 21:04

(កំពត)៖ កម្លាំងនគរបាល​ស្រុកឈូក សម្រេចឃាត់ខ្លួន​បណ្តោះអាសន្ន បុរសជនជាតិឥណ្ឌា ដែលបើករថយន្តបុកម៉ូតូ​​រងគ្រោះបណ្តាល​​ឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅម៉ោងជិត១រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

មន្ត្រីនគរបាលស្រុកឈូក បានប្រាប់អង្គភាព Fresh Newsថា អ្នកបើករថយន្តបង្ក ជាបុរសជនជាតិឥណ្ឌា ឈ្មោះ អាមី ហ្គន់ឌី អាយុ៤១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន VE កម្ពុជា​ចំកាត់។ បើករថយន្តម៉ាក HADAY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1127។ ចំណែកខាងជនរងគ្រោះ អ្នកបើកបរម៉ូតូ ឈ្មោះ ស៊ុន ណី ភេទស្រី អាយុ៤៦ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ មានទីលំនៅភូមិដំណាក់​ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ដោយឡែកអ្នករួមដំណើរដែលជិះពីក្រោយម៉ូតូ ឈ្មោះ ស រុន ភេទប្រុស អាយុ៥៨ឆ្នាំ (របួសធ្ងន់) រស់នៅភូមិទ្វារ ឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត។ អ្នកទាំង២ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ សេរី២០០៧។

មន្ត្រីនគរបាលដដែលបន្តថា រថយន្តបង្កបើកបរក្នុងទិស​ដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានបុកជាមួយ​ម៉ូតូរងគ្រោះ​ពីក្រោយពេញទំហឹង ខណៈរត់ស្របទiសគ្នានោះ បណ្តាលឲ្យស្ត្រី​ជាអ្នកបើកបរ​ម៉ូតូ បានស្លាប់ភ្លាមៗនៅនឹង​កន្លែងកើតហេតុ រីឯបុរសអង្គុយពីក្រោយរងរបួសធ្ងន់ ក្រោយហេតុការណ៍ភ្លាម ត្រូវគេដឹកនាំ​យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកឈូក។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលនាំ​យកទៅរក្សា​ទុកនៅឯអធិការ​ដ្ឋាន​នគរបាលស្រុកឈូក ដើម្បីចាត់ការតាមផ្លូវច្បាប់៕