* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកនយោបាយកុំបន្តជួលអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោល ឲ្យធ្វើបាតុកម្មទៀតអី ដោះលែងពួកគាត់ទៅ

11-06-2016 12:41

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកនយោបាយ សុំឲ្យដោះលែងអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោល កុំបន្តជួលពួកគាត់ ឲ្យធ្វើបាតុកម្មទាមទារ​តទៅទៀត។ លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ ខណៈលោក ចូលរួមជាអធិបតីក្នុងពិធី បើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវចូលសកលវិទ្យាល័យកសិកម្មចំការដូង នៅព្រឹក ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦នេះ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា «​អ្នកបឹងកក់ដែលធ្វើសកម្មភាពតវ៉ារាល់លើកនេះ មិនមែនដើម្បីបឹងកក់ទេ តែដើម្បីគោលដៅ នយោបាយមួយ ដែលអ្នកទាំងនោះ គេជួលទៅ​ធ្វើបាតុកម្ម សុំឲ្យដោះលែងទៅ។ សូមបងប្អូនងាកមករកមុខរបរអាជីវកម្មចិញ្ចឹមជីវិតវិញ។ ដូចជាយាយមាំមីមួយ លែងគិតរកស៊ី ចាំតែគេហៅទៅដើរតាមផ្លូវ​បាន ៥ដុល្លារ បាន​១០ដុល្លារ ដល់ល្ងាច ទៅជប់លៀងប៊ីយ៊ែរ១កំប៉ុង​២កំប៉ុង រហូតឈឺ គាំងបេះដូង ដោយសារផឹកប៊ីយ៊ែរសោះថា គេធ្វើឯណាវិញ ហើយនៅសល់លុយ អង្គុយលេងបៀយ៉ាងព្រងើយ ដែល​លុយបានពីបាតុកម្ម។ ឥឡូវសុំដោះលែងគាត់ទៅឲ្យគាត់ចេះរកមុខរបរអីចិញ្ចឹមជីវិតផង»។

កន្លងមកសកម្មជនដីធ្លីអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោលជាដើម ដែលតាំងខ្លួនជាជនរ​ងគ្រោះដោយសារទំនាស់ដីធ្លី តែងចេញមុខតវ៉ា នៅពេលមានការជួបជុំ នៅតាមទីសាធារណៈម្តងៗ។ សកម្មភាពតវ៉ារបស់ពួកគាត់ រងការរិះគន់ ជាបន្តបន្ទាប់ថា គ្រាន់តែជាការសំដែងប៉ុណ្ណោះ។ អ្នកខ្លះថា ការតវ៉ានេះធ្វើឡើងដើម្បីទាមទារប្រជាប្រិយភាព និងអ្នកខ្លះថា ធ្វើឡើងដោយមានការ​បញ្ជា​ពីអ្នកនយោបាយជាដើម៕