* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការខេត្តចំនួន៥ នឹងត្រូវផ្លាស់ប្តូរ, ស្នងការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងទៅខេត្តសៀមរាប

13-06-2016 10:03

(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តចំនួន៥ នឹងត្រូវធ្វើការផ្លាស់ប្តូរតំណែងនាពេលឆាប់ៗខាងមុខនេះ ក្នុងនោះស្នងការខ្លះ ត្រូវទៅកាន់តំណែងថ្មី ចូលនិវត្តន៍ ហើយស្នងការខ្លះទៀត នឹងត្រូវផ្លាស់ចេញពីខេត្តរបស់ខ្លួន ទៅកាន់ខេត្តផ្សេង។ នេះបើយោងតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលួចទម្លាយ មកដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

មន្រ្តីជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា ស្នងការនគរបាលខេត្តទាំង៥នោះ រួមមាន ស្នងការខេត្តព្រះសីហនុ ដ៏មានប្រជាប្រីយភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងត្រូវទៅកាន់ស្នងការខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ សត ណាឌី ដែលត្រូវចូលនិវត្តន៍។ ដោយឡែកស្នងការខេត្តតាកែវ លោកឧត្តមសេនីយ៍ អ៊ុក សំណាង នឹងត្រូវទៅកាន់ស្នងការខេត្តព្រះសីហនុវិញ ខណ:ដែលលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ សំណាង ដែលជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវជំនួសលោកឧត្តមសេនីយ៍ អ៊ុក សំណាង។

សម្រាប់ខេត្តកំពង់ស្ពឺវិញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍ ទៅជា​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ នឹងត្រូវតែងតាំងជាស្នងការខេត្ត ជំនួសលោកឧត្តមសេនីយ៍ កែវ ពិសី ដែលត្រូវចូលនិវត្តន៍ ខណ:ដែលខេត្តកំពង់ឆ្នាំងវិញ លោក​វរសេនីយ៍ឯក ឡុ​ច វណ្ណ​រ៉ា ស្នងការរង ទៅជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នឹងត្រូវតែងតាំងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ដែលត្រូវចូលនិវត្តន៍។

យ៉ាងណាក៏ដោយ សម្រាប់ការផ្លាស់ប្តូរស្នងការនគរបាលខេត្តទាំងនេះ គឺកំពុងស្ថិតនៅក្នងដំណើរការ​​ នៅនាយកដ្ឋានបុគ្គលិក ដើម្បីត្រៀមបញ្ជូនទៅថ្នាក់លើសម្រេច និងឯកភាព៕