* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋរិះគន់ លោក តែ ម៉េងស៊ួ ជាថៅកែត្បូង ជីកស្រះកាយដី ចាក់រំលោភយកចំណីអូរធម្មជាតិ គ្មានអាជ្ញាធរអើពើ!

15-06-2016 14:07

(ប៉ៃលិន)៖ ដីចំណីអូរធម្មជាតិជាច្រើនកន្លែង នៅខេត្តប៉ៃលិន កំពុងត្រូវបានឈ្មួញ ឬអ្នកមានអំណាចជីកកកាយ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនចង់អស់ហើយ ដោយពុំមានអាជ្ញាធរ ឬមន្ត្រីជំនាញណាមកហាមឃាត់ឡើយ សង្ស័យមានការឃុបឃិតគ្នាយ៉ាងស្អិតរមួត ទើបបានជាដំណើរការយ៉ាងរលូនបែបនេះ។

ជាក់ស្តែងដីមួយកន្លែងដែលគេស្គាល់ថា ជាដីរបស់លោក តែ ម៉េងស៊ួ ជាថៅកែត្បូងម្នាក់នៅខេត្តប៉ៃលិន កំពុងត្រូវបានពលរដ្ឋរិះគន់ និងចោទប្រកាន់ថា ជីកស្រះកាយដីចាក់រំលោភ យកចំណីដីអូរធម្មជាតិ គឺអូរតាវ៉ៅ ដែលមានទីតាំងស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រជាពលរដ្ឋជាច្រើននាក់បានឲ្យភ្នាក់ងារFresh News ដឹងថា រយៈពេលជាងមួយសប្តាហ៍ហើយ គេមិនទាន់ឃើញមានអាជ្ញាធរក្រុង និងមន្ត្រីមន្ទីរជំនាញ ពាក់ព័ន្ធណាមួយចុះទៅត្រួតពិនិត្យ និងហាមឃាត់នៅឡើយទេគឺនៅតែបណ្តែតបណ្តោយ ឱ្យមានការជីកកកាយរំលោភ យកចំណីមាត់អូរធម្មជាតិ តាមតែអំពើចិត្តហាក់បីដូចជា គ្មានខ្លាចញញើតច្បាប់អ្វីឡើយ។

សកម្មភាពកាយដីចាក់រំលោភយកចំណីអូរធម្មជាតិខាងលើនេះ ជាពិសេសអូរទឹកធ្លាក់ភ្នំខៀវ អាចបង្កផលប៉ះពាល់ដល់បរិស្ថាន ដូចជាអាចម៍ដីធ្លាក់ចូលអូរ ធ្វើឱ្យអូរធម្មជាតិ ជម្រៅជ្រៅ មកជាអូរទឹករាក់វិញ ហើយអូរមានទំហំធំ ក្លាយជា អូររួមកាន់តែតូចទៅៗ និងអ្វីប៉ះពាល់ធ្ងន់ធ្ងរជាងនេះ​ទៅទៀត គឺបង្កឱ្យកកស្ទះមុខទឹក និងការរំដោះទឹកភ្លៀងធ្លាក់ពីភ្នំខៀវ មិនទាន់ធ្វើឱ្យមានទឹកជំនន់កើតឡើងប៉ះពាល់ ជាមួយប្រជាជនដែល រស់នៅក្បែរៗនោះ។

មន្ត្រីសាលាខេត្តប៉ៃលិនបានខ្សឹបថា បើគ្មានការបើកដៃពីមន្ត្រីជំនាញទេនោះ ក៏លោកតែ ម៉េង ស៊ួ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដែរ។ ប៉ុន្តែដោយមានការឃុបឃិត ពីមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញទើបគេហ៊ានធ្វើដូច្នេះ។

ពាក់ព័ន្ធករណីនេះដែរ លោក តែ ម៉េងស៊ួ បានបំភ្លឺប្រាប់ Fresh News តាមទូរស័ព្ទថា ការជីកស្រះកាយដីនោះ គឺជាដីរបស់លោក ដោយលោកមិនបានទៅចាក់ដី​ រំលោភយកចំណីអូរធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ ដូចការចោទប្រកាន់នោះទេ។

លោកបន្តថា ការជីកស្រះគឺដើម្បីស្តុកទឹកសម្រាប់ទុកប្រើប្រាស់ស្រោច ស្រពដំណាំ ហើយការជីកស្រះកាយដី ក៏បានសុំច្បាប់អនុញ្ញាតគ្រប់ទីកន្លែង រួចរាល់អស់ហើយ។

ដោយឡែកលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹកខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ម្សិលមិញនេះថា ករណីដែលមានការជីកស្រះកាយដី ចាក់រំលោភយកចំណីមាត់អូរតាវ៉ៅ លោកមិនបានដឹងនោះទេ បើសិនមាន អ្នកជីកដីកាយស្រះប៉ះពាល់អូរធម្មជាតិ ស្ទឹងបឹងបួរ របស់រដ្ឋ ជូនកាលគេមិនបានមកសុំច្បាប់ មន្ទីរធនធានទឹកនោះទេ ក៏ប៉ុន្តែគេធ្វើ តាមរយៈអាជ្ញាធរភូមិ សង្កាត់ ហើយអាជ្ញាធរមូលដ្ឋាន
ទាំងនោះរាយការណ៍ មកលោកដើម្បីលោកចុះទៅត្រួតពិនិត្យ។

ប៉ុន្តែមកដល់ពេលនេះ លោកមិនបានឃើញការសុំច្បាប់ជីកស្រះកាយដីប៉ះពាល់ អូរតាវ៉ៅរបស់លោកតែ ម៉េងស៊ួ នៅឡើយទេ។ លោកបានបន្តទៀតថា ចំណីមាត់អូរតាមច្បាប់កំណត់ គឺមានប្រវែងចំនួន១០ម៉ែត្រ។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ត្រូវបានភ្នាក់ងារ Fresh News ទាក់ទងតាមទូរស័ព្ទ ឱ្យជួយបំភ្លឺនោះផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោក ហៅមិនអាចទំនាក់ទំនងបាន កាលពីថ្ងៃទី១៤ មិថុនា ម្សិលមិញនេះ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឲ្យភ្នាក់ងារ Fresh News ដឹងតាមទូរស័ព្ទ ថា លោកពុំទាន់ដឹងព័ត៌មាននេះនៅឡើយទេ ចាំលោកអោយមន្ត្រីសង្កាត់ចុះទៅត្រួតពិនិត្យ ព្រោះវាជាអូរធម្មជាតិ៕