* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សាំ ពិសិដ្ឋ និងអភិបាលខណ្ឌ​ពោធិ៍​សែនជ័យ និង​សែនសុខ ចុះកាយ​ប្រឡាយ ដើម្បីរំដោះ​ទឹកស្ទះ តែត្រូវម្ចាស់​ដីរារាំង

18-06-2016 16:22

(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ  លោក ហែម ដារិទ្ធ អភិបាលខណ្ឌសែនសុខ លោក បុិល កុសល និងប្រធាន មន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានដាក់អេស្ការវ៉ាទ័រ ចំនួន២គ្រឿង កាយប្រឡាយក្បាលដី លេច៤៤៣ ភូមិគោកឃ្លៀង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីរំដោះទឹកស្ទះ នៅថ្ងៃទី១៨​ខែមិថុនា ឆ្នាំ២០១៦នេះ ប៉ុន្តែត្រូវបានម្ចាស់ដីរារាំង។

លោក សេង គន្ធ អភិបាលរងខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា «ខណៈ ដែលក្រុមការងារ កំពុងចុះប្រតិបត្តិការកាយប្រឡាយនេះ  ម្ចាស់ដីនេះ ២នាក់ប្តីប្រពន្ធ បានតវ៉ា យ៉ាងខ្លាំង មិនឲ្យកាយដីគាត់ឡើយ។ ក្រោយពីមាន ការតវ៉ា ក្រុមការងារ បានពន្យល់ពីនិតិវិធី ដើម្បីឲ្យពួកគាត់ បើកផ្លូវឲ្យក្រុមការងារចុះអនុវត្តកាយប្រឡាយនៅតំបន់ខាងលើនេះ»។

បើតាមលោក សេង គន្ធ ទោះបីជាគ្មានការយល់ព្រមពីម្ចាស់ដី ក្រុមកាងារជំនះកាយប្រឡាយនេះឲ្យបាន ក្នុងគោលបំណង ដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ  ព្រមទាំង ភូមិព្រៃទា ភូមិព្រៃជីសាក់ ភូមិត្រពាំងពោធិ៍ ភូមិជម្ពូវន្ត សង្កាត់ ចោមចៅ និង ភូមិត្រពាំងជ្រៃ ភូមិកាកាប ភូមិព្រៃសិលា ភូមិក្បាលដំរី ភូមិចំកាឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ភូមិទាំងអស់នេះ ត្រូវហូរចាក់មកប្រឡាយ ដែលត្រូវកាយនេះ  រួចចាក់ទៅប្រឡាយទួលសំពៅ ទៅស្ថានីយ៌បូមកប់ស្រូវ។ កាលពីពេលថ្មីៗនេះ ក្រោយពីមានភ្លៀងធ្លាក់ នៅក្នុងរាជធានី​យ៉ាងដំណាំ តំបន់ខាងលើនេះ រងការលិចលង់យ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាក ក្នុងការធ្វើដំណើរនៅតាមដង ផ្លូវនេះ៕