* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា គួច ម៉េងលី កំពុងរង់ចាំការសម្រេចពីនិយ័តករមូលបត្រកម្ពុជាអំពីការលក់ភាគហ៊ុន

13-02-2023 12:14

(ភ្នំពេញ)៖ ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) បានប្រកាសពីការចង់លក់ភាគហ៊ុន តែរឿងនេះត្រូវរង់ចាំការសម្រេចពីនិយ័តករមូលបត្រកម្ពុជា (SERC) ជាមុនសិន។ នេះបើតាម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងក្នុងសិក្ខាសាលាស្តីអំពីការស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា និងត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ។

ទោះបីជាត្រូវរង់ចាំ តែនិយ័តករមូលបត្រកម្ពុជា បានប្រកាសស្វាគម៍លោក គួច ម៉េងលី រួចហើយ ដែលលោកនាំគ្រឹះស្ថានសិក្សារបស់ខ្លួន ឡើងទីផ្សារមូលបត្រកម្ពុជា (SCX) និងលក់ភាគហ៊ុន ១០លានដុល្លារ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)។

លោក គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃ/ភាគហ៊ុនគឺស្ថិតក្រោមការសម្រេចយល់ព្រមពី និយ័តករមូលបត្រកម្ពុជា។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថា នឹងទទួលបានការអនុម័តជាផ្លូវការនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣។ យើងមានគម្រោង ប្រមូលរហូតដល់ ១០លានដុល្លារ ប្រមាណ ៥.៨៨% នៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់យើង»។

ថ្លែងក្នុងសិក្ខាសាលានោះដែរ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជី១៦ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន ៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណ។ ក្រុមហ៊ុនទាំង១៥នេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា ១.១២២ប៊ីលានរៀល (២៨១លានដុល្លារ)។

ផ្សារមូលបត្រកម្ពុជា ក៏រំពឹងថា ក្រុមហ៊ុនធំៗនៅកម្ពុជា នឹងអាចបោះជំហានមកចូលក្នុងទីផ្សារមូលបត្រនាពេលអនាគតផងដែរ។

សូមជម្រាបថា លោក គួច ម៉េងលី មានបំណងពង្រីកសាលាឲ្យដល់ ១៦០សាខាទូទាំងប្រទេស ខណៈបច្ចុប្បន្នមាន ១៥សាខា។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់លោក ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣។

ចំនួនទឹកប្រាក់សរុបដែលប្រមូលបានសម្រាប់ក្រុមហ៊ុនប្រមាណជា ៧លានដុល្លារ បូកនឹងចំណូលថវិកាផ្ទៃក្នុង និងប្រាក់កម្ចីធនាគារថ្មីនឹងត្រូវបានប្រើប្រាស់សម្រាប់ការពង្រីកសាខាថ្មីចំនួន ២០ទីតាំងបន្ថែមទៀត ដែលមានក្នុងដៃរបស់យើងរួចជាស្រេច។ ក្នុងការណ៍ដែលមានតម្រូវការច្រើនជាងការរំពឹងទុក យើងនឹងស្វែងរកការសម្រេចយល់ព្រមសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនបន្ថែម ដែលអាចដល់ ២០% ដែលជាភាគរយអតិបរមា។ នេះបើតាម លោក គួច ម៉េងលី៕