* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រឿង «កូនក្រក» របស់​​មេចោរ «រ៉ាស្មាច់» ដែល​អ្នក​គាំទ្រ​អន្ទះសារ​​ចង់​ដឹង ត្រូវ​បាន​លាត​ត្រដាង តាមរយៈ​ការ​ដាក់​បញ្ចាំង​ជាផ្លូវការ!

08-11-2018 12:11

(ភ្នំពេញ)៖ រឿង «កូនក្រក» ​ដែលជារឿងនិយាយអំពីមន្តអាគមកូនក្រក ដោយបានវះយកពីស្រ្ដីមានផ្ទៃពោះនោះ ​ត្រូវបានផលិតកម្ម LD Picture ដាក់រៀបចំកម្មវិធីសម្ពោធ​បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៨ យប់មិញនេះ ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉ល សាខាទី១ ជាន់ទី២ ដោយមានការចូលរួមពីសំណាក់ តារាសម្ដែង ផលិតករ អ្នកគាំទ្រ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ម្ចាស់ផលិតកម្ម LD Picture លោក លៀក លីដា បានឲ្យដឹងថា នេះគឺជាទស្សនិយភាពប្លែកមួយ ខណៈកាលពីកន្លងមក រឿងព្រែង​ពាក់ព័ន្ធទៅនឹង​កូនក្រក ដែលក្មេងជំនាក់ក្រោយ ពុំសូវមានការយល់ដឹង មិនចាប់អារម្មណ៍ និងមិនសូវស្គាល់​នោះទេ។ តាមពិតទៅ រឿង «កូនក្រក» មិនបានភ្ជាប់ជាមួយនឹងរឿងអា រ៉ាស្មាច់នោះទេ ប៉ុន្តែគ្រាន់តែលើកយកប្រវត្តិត្រួសៗ និយាយពាក់ព័ន្ធនឹងរឿងកូនក្រក តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា «សម្រាប់រឿងមួយនេះ មិនមែន​បង្កើតឡើង ដើម្បីឲ្យទស្សនិកជន ជឿទៅលើកូនក្រកនេះទេ ហើយក៏មិនមែនចង់ឲ្យមហាជន អនុវត្តន៍ ឬ​ប្រព្រឹត្តអំពើអាក្រក់ ដើរសម្លាប់ស្រ្ដីមានផ្ទៃពោះ​នោះដែរ ប៉ុន្តែគ្រាន់តែចង់ឲ្យមហាជន បានស្គាល់អំពីសាច់រឿង និង​ដំណើរដើមទង នៃកូនក្រក​តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត រឿងមួយនេះ គឺជាស្នាដៃសម្រិតសម្រាំងមួយ របស់ផលិតកម្ម សម្រាប់ជាចំណីអារម្មណ៍របស់ទស្សនិកជន នាចុងឆ្នាំ ២០១៨នេះ។ អ្វីដែលកាន់តែពិសេស ស្នាដៃមួយនេះ គឺផ្ដោតសំខាន់ទៅលើជំនឿ កូនក្រក ដែលប្រជាជនខ្មែរ តែងមានជំនឿខ្លាំង កាលពីបុរាណកាលមក»។

លោក លៀក លីដា បង្ហាញពីការរំពឹងទុកថា ស្នាដៃថ្មីរបស់ផលិតកម្ម LD Picture មួយនេះ ពិតជាទាក់ទាញខ្លាំងសម្រាប់អ្នកទស្សនា ព្រោះមិនត្រឹមតែបង្ហាញពីការជំនឿ លើកូនក្រកប៉ុណ្ណោះទេ គឺថែមទាំងមានឈុតឆាកជាច្រើនទៀត ប្រជុំដោយតារាល្បីៗចូលរួមសម្ដែង​។​ រយៈពេល៥ខែកន្លង ទៅរឿងខ្មែរ​ស្ទើរ៩០% ជារឿងខ្មោច។ ដោយឡែករឿង «កូនក្រក» ជារសជាតិថ្មីខុសពីគេ ព្រោះជារឿងឃាតកម្ម ដូចនេះលោកគិតថា​ទស្សនិកជននឹងគាំទ្រ។

សូមជម្រាបថា រឿង «កូនក្រក» ជាការដឹកនាំសម្ដែងដោយ លោក ពែក មី និង​មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើន មានដូចជា អ្នកនាង សុខ សោម៉ាវត្តី, សួង សុខារ៉ានីត, កញ្ញា ហេង ចន្ថា, នាយគ្រឿន, លោក សុវណ្ណ ដានីន, លោក ឡាយ វណ្ណាយុទ្ធ និង​តារាសម្ដែងជាច្រើនដួងទៀត៕