* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«MISS GRAND CAMBODIA» ប្រកាស​រើស​បេក្ខនារី​ចូលរួម​​ប្រកួត ដើម្បី​​តំណាង​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍ «MISS GRAND INTERNATIONAL»​ នៅ​វេណេស៊ុយអេឡា​

02-07-2019 13:00

(ភ្នំពេញ)៖ គណៈកម្មការកម្មវិធីប្រកួត «Miss Grand Cambodia» ថ្មីៗនេះបានប្រកាស អញ្ជើញបេក្ខនារី ឲ្យចូលរួមដាក់ពាក្យប្រឡង ប្រកួតប្រជែងសម្រស់ សមត្ថភាពក្នុងកម្មវិធី «Miss Grand Cambodia ឆ្នាំ២០១៩» ដើម្បីធ្វើការជ្រើសរើស បេក្ខនារីដែលមាន​រូបសម្រស់ស្រស់ស្អាតដាច់គេ និងពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងចំណេះដឹងទូទៅ ដើម្បីក្លាយជាបេក្ខភាពតំណាងប្រទេសកម្ពុជា ចូលរួមក្នុងការប្រឡងប្រកួតប្រជែង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «MISS GRAND INTERNATIONAL ឆ្នាំ ២០១៩» ដែលនឹងប្រព្រឹត្តឡើង នៅក្នុងប្រទេសវេណេស៊ុយអេឡា(Venezuela)។

យោងតាមហ្វេសប៊ុកផេកផ្លូវការ​របស់ «Miss Grand Cambodia» បានឲ្យដឹងថា «សូមអញ្ជើញសុភាពនារីគ្រប់ៗរូប ចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុង កម្មវិធីប្រកួត MISS GRAND CAMBODIA 2019 ។ បេក្ខនារីដែលទទួលជ័យលាភី ទទួលបានសិទ្ធិ និងឱកាសតំណាងបេក្ខភាពកម្ពុជាក្នុង កម្មវិធីប្រកួត MISS GRAND INTAERNATIONAL 2019 នៅប្រទេស Venezuela។ សុភាពនារីដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមរយៈ Facebook Fan Page MISS GRAND CAMBODIA ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2019 ខាងមុខ។ ទំនាក់ទំនងទូរស័ព្ទ 015 667 666, 076 6666 618 (ក្នុងម៉ោងធ្វើការ ពីម៉ោង 8ព្រឹក-5ល្ងាច)»។

«លក្ខខណ្ឌដាក់ពាក្យ​ អាយុចាប់ពី ១៨ឆ្នាំ- ២៥ឆ្នាំ, កម្ពស់ចាប់ពី 165Cm ​ឡើងទៅសូមមេត្តាទាញយកបែបបទ ដាក់ពាក្យក្នុងទម្រង់ជាប្រវត្តិ រូបសង្ខេបដូច មានបង្ហោះជូនក្នុងទំព័រ Timeline នៃទំព័រផ្លូវការរបស់យើងខ្ញុំ​។ ប្អូនអាច Print ជាសខ្មៅក៏បាន ជាពណ៌ធម្មជាតិក៏បាន រួចបំពេញ បន្ទាប់មកថតដូចជាលក្ខណៈរូបថតទូទៅ ឬ SCAN ហើយផ្ញើមកយើងខ្ញុំ ដោយភ្ជាប់រូបថតមួយជំហរថតថ្មី ១សន្លឹកមកផង ឬប្អូនក៏អាចវាយក្នុងលក្ខណៈជាសារ ដូចការផ្ញើសារទូទៅតាមលំដាប់លំដោយ តាមគំរូប្រវត្តិរូបនេះក៏បាន​»។

បន្ទាប់ពីដាក់ពាក្យរួចរាល់ (តាមរយៈការផ្ញើចូល Messenger) សូមមេត្តាចុច LIKE & FOLLOWING Page យើងខ្ញុំ ដើម្បីទទួលបាននូវព័ត៌មានបន្ត បន្ទាប់ពីគណៈកម្មការនៃកម្មវិធីប្រកួត។ MISS GRAND CAMBODIA ស្រស់សោភាពោរពេញដោយឧត្ដមភាព...!​