ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាធារណរដ្ឋកូរ៉េ
13-09-2024 11:35
(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» (Leadership and Peacebuilding) ពីសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ (Dongguk University WISE) នៃសាធារណរដ្ឋកូរ៉េ។
ក្នុងសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» (Leadership and Peacebuilding) ពីសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ (Dongguk University WISE) នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមគោរពសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមចូលរួមអបអរសាទរដោយមោទកភាពដ៏ធំធេងជាទីបំផុតជូនចំពោះ សម្តេចតេជោ ដែលឱកាសនេះមិនត្រឹមតែជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់រូប សម្តេច ផ្ទាល់ ប៉ុណ្ណោះទេ តែក៏ជាកិត្យានុភាពគួរជាទីមោទនៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលផងដែរ»។
សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលត្រូវបានប្រគល់ ជូន សម្តេចតេជោ នាវេលានេះ គឺពិតជាស័ក្តិសម និងជាសក្ខីភាពយ៉ាងប្រត្យក្ស ក្នុងការទទួលស្គាល់នូវ គុណតម្លៃ និងគម្រូវីរភាពនៃភាពជាអ្នកដឹកនាំដ៏មហស្ចារ្យរបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយពល និងបញ្ញាញាណ ជាមួយនឹងពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិត សម្តេច ផ្ទាល់ ក្នុងបុព្វហេតុ «សន្តិភាព» ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលដ៏ច្រើនឥតគណនា ដែលបានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ និងបត់បែនរបស់ សម្តេចតេជោ ក្នុងការស្តារ និងកសាងប្រទេសជាតិមួយនេះពីគំនរផេះផង់ដោយសារសង្គ្រាមឱ្យក្លាយ ទៅជាប្រទេសមួយដែលមានការរីកចម្រើន រស់រវើក និងស្រស់បំព្រងដូចសព្វថ្ងៃ ហើយកំពុងបោះជំហាន ទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង ក្រោមការដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគ្រប់គ្រងប្រទេសជាតិប្រកបដោយ ភាពជោគជ័យ ជំនឿចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ដោយរក្សាបាននូវឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាព នយោបាយ ដែលត្រូវបានការពារយ៉ាងរឹងមាំ និងយូរអង្វែង។ ជាងនេះទៀត សន្តិភាពនៅកម្ពុជាក៏ជាមូលដ្ឋានគ្រឹះ មួយ ដែលបានចូលរួមវិភាគទានដ៏សកម្មដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
ឆ្លៀតក្នុងវរោកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានសមប្រកប ជួបប្រទះតែព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





