* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«ជីប ម៉ុង ២៧១ មេហ្គាម៉ល» ផ្សារទំនើបដ៏ប្រណីត ធំជាងគេបំផុតនៅកម្ពុជា បើកដំណើរការហើយ

12-09-2022 14:23

(ភ្នំពេញ)៖ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃយីហោល្បីៗ ជាទីកន្លែងដ៏សក្ដិសមបំផុតសម្រាប់អតិថិជនទាំងអស់ ក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។

ក្នុងអំឡុងការបើកដំណើរការសាកល្បង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន ៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំងអស់រួចជាស្រេច ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសបំផុតដូចជា៖

* ហាងលក់សម្លៀកបំពាក់ H&M បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន
* ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ
* ហាងលក់សម្លៀកបំពាក់ Routine ហាង 361° ឱសថស្ថាន ឱសថផ្លឹស បញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយ
* ភោជនីយដ្ឋាន Bong Crab, Pka K’nhey និង Steaklub បញ្ចុះតម្លៃ ៣០ ភាគរយ
* កាដូពិសេសសម្រាប់ការជាវទំនិញពីហាង LYN ហាង Calvin Klein ហាងនំប៉័ង Masao និងកម្មវិធីពិសេសៗជាច្រើនទៀតពីហាងតុបតែងសក់ Leekaja ហាងលក់សម្ភារប្រើប្រាស់ចម្រុះ Miniso ហាងកាហ្វេ Starbucks ហាងកាហ្វេ Brown Coffee and Bakery ហាង Potato Corner ភោជនីយដ្ឋាន Misigga BBQ ផ្សារទំនើប ជីប ម៉ុង Supermarket ជាដើម។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅមានហាងម៉ាកល្បីៗជាច្រើនទៀត ដល់ទៅរាប់រយហាង ដែលនឹងបើកដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ZARA, Jaspal, Paul Smith, New Balance, Charles and Keith, Tommy Hilfiger, Champion, Pedro, Fila, EA7, GUESS, The Pizza Company, Sakura Buffet, Jumbo Seafood, Burger King, Paradise Dynasty, Pleng Chan, Kfour, Samsung, Super Doozii, NEO Game Oasis, Legend Cinema by IZE ជាដើម។

តើអ្នកស្គាល់ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយឬនៅ? ផ្សារទំនើបដ៏ធំនេះមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើនកុះករ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។ ផ្សារទំនើបនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall (https://m.facebook.com/chipmong271megamall/)/៕