* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សិល្បករអូប៉េរ៉ាខ្មែរ និងសិល្បករអូប៉េរ៉ាអន្ដរជាតិ រួមសម្តែងរឿងដ៏ល្បីរបស់អ៊ីតាលី Madama Butterfly នៅកម្ពុជា

07-06-2023 14:00

(ភ្នំពេញ)៖ អ្នកចម្រៀងអូប៉េរ៉ាកម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និងសិល្បករល្បីល្បាញដទៃទៀត នឹងចូលរួមសម្ដែងល្ខោ នអូប៉េរ៉ាអ៊ីតាលី Madama Butterfly នៅរោងមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាខែធ្នូ ខាងមុខនេះ។

ការសម្តែងនេះ នឹងមានព្រះរាជដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ព្រមទាំងមាន វត្តមានអ្នកចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ នឹងរួមសហការជាមួយ ក្រុមសិល្បករអូប៉េរ៉ាអន្តរជាតិមកពីអ៊ីតាលី និងជប៉ុនដែលរួមមាន អ្នកនាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និងសិល្បករ-សិល្បការិនីច្រើនរូបទៀត។

ការសម្ដែងល្ខោនអូប៉េរ៉ារឿង Madama Butterfly នៅប្រទេសកម្ពុជានឹងមានអ្នកសម្តែងជាង ៧០ នាក់រួមទាំងក្រុមភ្លេង និងក្រុមចម្រៀង។ សម្រាប់ការសម្តែងនេះ នឹងត្រូវបានដឹកនាំដោយផលិតករជន ជាតិអ៊ីតាលី លោក Vincenzo Grisostomi Travaglini និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។

លោក Gabriele Faja នាយកគ្រប់គ្រងផ្នែកផលិតកម្មវិធី បានថ្លែងថា «ចំពោះការនាំយក ល្ខោនអូប៉េរ៉ាមកប្រទេសកម្ពុជា យើងរំពឹងថានឹងបានបង្ហាញនូវទេពកោសល្យផ្នែកសិល្បៈ និងវប្បធម៌ ខ្មែរ។ យើងបានមើលឃើញនូវសមត្ថភាពរបស់អត្ដពលិកនិងការរៀបចំព្រឹត្ដិការណ៍កីឡាស៊ីហ្គេមរបស់ កម្ពុជារួចហើយ។ តាមរយៈព្រឹត្តការណ៍ស៊ីហ្គេមនេះបានឱ្យយើងស្គាល់នូវវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស កម្ពុជា។ ទន្ទឹមនឹងនេះ ចំពោះការសម្ដែងរួមគ្នារវាងសិល្បករកម្ពុជា និងអន្ដរជាតិលើឆាកសម្ដែងអូប៉េរ៉ា ដ៏ធំនេះ យើងក៏មានបំណងបង្ហាញមហាជនគ្រប់រូបបានឃើញថា ប្រទេសកម្ពុជាមានទម្រង់សិល្បៈជា ច្រើនទៀត»។

ល្ខោនអូប៉េរ៉ានឹងក្លាយជាការសម្ដែងមួយដើម្បីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូត ជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរកការឧបត្ថម្ភបន្ថែមពីការគាំទ្រពីសំណាក់ដៃគូ មួយចំនួនរួចទៅហើយ រួមមាន ស្ថានទូតអ៊ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះ ពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និងនាយកផ្នែកឌីហ្សាញ Juveris Tenisons។

មហាជនអាចរកជាវសំបុត្របានចាប់ពីខែសីហា ឆ្នាំ២០២៣ តាមរយៈកម្មវិធី Last2Ticket ដើម្បីទទួលយកនូវបទពិសោធកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះ។
ដើម្បីចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៊ីមែល៖ [email protected]៕