* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

«1660 Vine» ជាភាពយន្តហូលីវូដដំបូងរបស់កម្ពុជា សម្តែងជាតួអង្គឯកដោយអ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី ព្រះរាជភាគិនេយ្យ​ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

28-10-2024 10:17

(ភ្នំពេញ)៖ រឿង «1660 Vine» ជាភាពយន្តហូលីវូដថ្មីមួយក្រោមស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី ព្រះរាជភាគិនេយ្យ​ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី ហើយត្រូវបានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២៤នេះ។​

ភាពយន្ត Hollywood រឿង «1660 VINE» ជាប្រភេទភាពយន្តលាយឡំជាមួយនឹងតន្ត្រីថ្មីមួយដែលនិពន្ធដោយផលិតករបរទេស ក្រោមស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី ព្រះរាជភាគិនេយ្យ​ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី។

ព្រះជន្មទើបតែ២៧ ព្រះវស្សាតែអ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី ចម្រើនវ័យជាមួយនឹងរូបរាង្គស្រស់សង្ហារ ទ្រង់ហាក់សព្វព្រះទ័យ ថែមទាំងមានទេពកោសល្យផ្នែកវិស័យសិល្បៈពិសេសចម្រៀង និង សម្ដែង។​ នៅក្នុងផ្ទៃរឿងទាំងមូលស្នាព្រះហស្ថរបស់ទ្រង់ត្រូវបានអ្នកទស្សនានៅក្នុងថ្ងៃ Pre Screening សរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យដ៏ល្អអស្ចារ្យមួយនេះ។

ភាពយន្ត Hollywood ដ៏កម្រដែលមានស្នាព្រះហស្ថសម្ដែងដោយឈាមជ័រសែរាជវង្សកូនខ្មែរនេះផងដែរ គឺពិតជាស័កិ្តសមបំផុតចំពោះយុវវ័យជាពិសេសអ្នកលេងបណ្ដាញសង្គម ឬអ្នកបង្កើតមាតិកា ដែលចូលចិត្តបង្ហាញខ្លួន ក៏ដូចជាសកម្មភាពតាមរយៈ Social Media ដើម្បីទទួលបានប្រជាប្រិយភាព និងមានអ្នកចាប់អារម្មណ៍ ព្រមទាំងជាកូនសោរឱ្យយើងអាចស្វែងរកខ្លួនឯងឃើញតាមរយៈចំណង់ចំណូលចិត្តពីធម្មជាតិរបស់ខ្លួន។

ជាពិសេសជៀសវាងឱ្យយុវវ័យ ឬ អ្នកលេងបណ្ដាញសង្គមមានការប្រុងប្រយ័ត្នចំពោះការផលិតមាតិការរបស់ខ្លួន ដើម្បីកុំឱ្យមានផលប៉ះពាល់ទៅដល់សង្គម និងទទួលបានការផលវិជ្ជមានតាមបណ្ដាញផ្សព្វផ្សាយ។

នៅក្នុងថ្ងៃសម្ភោធ The premier show of «1660 Vine» នេះ គេសង្កេតឃើញថា ក្រៅពីមានព្រះរាជវត្តមានសែរាជវង្ស និងថ្នាក់ដឹកនាំដែលជាបុគ្គលល្បីៗ ក្នុងនោះក៏រួមមានវត្តមានសិល្បករ-សិល្បការិនី បវរកញ្ញាលំដាប់ប្រទេសកម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និង ដើរលើកម្រាលព្រំដ៏អស្ចារ្យនៅក្នុងរាត្រីដ៏គួរឱ្យចងចាំនេះ។

គួរបញ្ជាក់ថា រឿង «1660 Vine» នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Smart ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ នៅគ្រប់រោងភាពយន្តទូទាំងខេត្ត-ក្រុង នៃប្រទេសកម្ពុជា៕