* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Apple គ្រោងបោះទុន ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីដោះស្រាយការហាមឃាត់ iPhone 16

04-12-2024 11:30

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងវិនិយោគប្រមាណ ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាវិធានការដ៏សំខាន់មួយក្នុងគោលបំណងដោះស្រាយការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសនេះ។ ដំណឹងនេះ កើតឡើងបន្ទាប់ពី Apple បានស្នើសុំការវិនិយោគមុនចំនួន ១០០លានដុល្លារ និង ១០លានដុល្លារ ដែលត្រូវបានធ្វើឡើងកាលពីខែមុន បន្ទាប់ពីការប្តេជ្ញាចិត្តដំបូងចំនួន ១០៩ លានដុល្លារសម្រាប់កន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក។ នេះបើយោងតាមការប្រកាសដោយ រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rosan Roeslani និងត្រូវបានចុះផ្សាយដោយ GSMArena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

លោក Roeslani ក៏បានបន្ថែមថា លោករំពឹងថា Apple នឹងប្រកាសជាផ្លូវការនូវការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួននៅសប្តាហ៍ក្រោយ។ ដំណឹងនេះ បង្ហាញពីដំណោះស្រាយដ៏មានសក្តានុពលចំពោះ iPhone 16 និង Watch 10 ដែលកំពុងបន្តរបស់ Apple នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលផលិតផលពីក្រុមហ៊ុនយក្សអាមេរិកនេះ ត្រូវបានហាមឃាត់ដោយសារមិនអនុលោមតាមច្បាប់ក្នុងស្រុក។

យោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី តម្រូវឱ្យក្រុមហ៊ុនបរទេសផ្តល់មាតិកាក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយដើម្បីដំណើរការ​ ដែលជាផ្នែកមួយនៃការបញ្ជាក់កម្រិតសមាសធាតុក្នុងស្រុក (TKDN)។ ក្រុមហ៊ុនអាចបំពេញតម្រូវការទាំងនោះ ដោយការផលិតផលិតផលក្នុងស្រុក អភិវឌ្ឍកម្មវិធីក្នុងស្រុក ឬបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម។

គួរជម្រាបថា ឥណ្ឌូនេស៊ី គឺជាសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ហើយតាមរយៈការទៅវិនិយោគរបស់ Apple លើកនេះត្រូវបានគេឱ្យដឹងថា កើនឡើងប្រមាណ ១០ដងឯណោះនៃការស្នើសុំការវិនិយោគពីមុន៕