* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Apple គ្រោងដាក់លក់វែនតាឆ្លាតវៃនៅឆ្នាំ២០២៦ ខាងមុខនេះ

23-05-2025 14:16

(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងដាក់បង្ហាញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួននៅចុងឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃការជំរុញតម្រូវការសម្រាប់ឧបករណ៍ឆ្លាតវៃសិប្បនិម្មិត AI របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ប្រភពពី Bloomberg ដដែលបានឱ្យដឹងទៀតថា Apple មានបំណងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃគំរូជាច្រើនជាមួយអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសនៅចុងឆ្នាំនេះ ដើម្បីបំពេញតាមពេលវេលាកំណត់នេះ។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតអំពីវែនតានេះ Apple នៅមិនទាន់មានការបង្ហាញលម្អិតនៅឡើយនោះទេ។

តែបើយោងតាម របាយកាណ៍ចុះផ្សាយកន្លងមកធ្លាប់បានឱ្យដឹងថា វ៉ែនតាឆ្លាតវៃទាំងនេះនឹងបំពាក់ជាមួយនឹងមុខងារពិសេសៗដូចជា កាមេរ៉ា មីក្រូហ្វូន និងឧបករណ៍បំពងសម្លេង (speaker) ដែលអនុញ្ញាតឱ្យពួកគេផ្តិតយករូបភា​ពជុំវិញខ្លួន​ និងឆ្លើយតបទៅនឹងការបញ្ជាដោយសំឡេងតាមរយៈ Siri។ មិនត្រឹមតែប៉ុណ្ណោះ វែនតាឆ្លាតវៃរបស់ Apple ក៏ត្រូវបានគេរំពឹងថានឹងគាំទ្រមុខងារដូចជាការហៅទូរសព្ទ ការចាក់តន្ត្រី ការបកប្រែផ្ទាល់ និងជំនួយការរុករកផងដែរ។

គួរជម្រាបថា វ៉ែនតាថ្មីរបស់ Apple នឹងចេញមកប្រកួតប្រជែងជាមួយ វែនតា Ray-Ban smart glass របស់ Meta ដែលជាមេធំរបស់ Facebook ។ ខណៈពេលដែលសមត្ថភាព augmented reality (AR) ត្រូវបានគ្រោងទុកសម្រាប់ពេលអនាគត ការចេញផ្សាយដំបូងនឹងស្រដៀងទៅនឹងវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta ប៉ុន្តែវានាំមកជាមួយនឹងគុណភាពខ្ពស់ ព្រមទាំងការពង្រឹង AI ខ្លាំងជាង៕