* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការវិភាគរបស់ CNN បានបង្ហាញថា សេដ្ឋកិច្ចមហាយក្សចិនកំពុងងើបឡើងវិញ​យ៉ាងល្អប្រសើរ

12-10-2020 16:40

(ប៉េកាំង)៖ សារព័ត៌មានអាមេរិក CNN បានធ្វើការវិភាគ និងមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងតែបោះជំហានទៅមុខម្តងទៀត ខណៈវិស័យទេសចរណ៍បាន និងកំពុងងើបឡើងវិញ ក្នុងអំឡុងពេលវិស្សមកាលដ៏ល្អបំផុតមិនងាយមាន របស់ប្រទេសយក្សលេខ ១ នៅអាស៊ីកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

បើតាមការគណនារបស់សារព័ត៌មាន CNN Business ដោយប្រើទិន្នន័យរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថា នៅចុងឆ្នាំនេះផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ប្រហែលជាអាចនឹងកើនឡើងបន្ថែម ១.១ភាគរយទៀតពីលើអ្វីដែលធនាគារពិភពលោក (World Bank) ធ្លាប់បានគណនាកាលពីពេលថ្មីៗនេះ ខណៈសេដ្ឋកិច្ចពិភពលោកទាំងមូល អាចនឹងធ្លាក់ចុះរហូតដល់ ៥.២ភាគរយ។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ចិនក៏បានរាយការណ៍ឱ្យដឹងដែរថា ចំណូលពីវិស័យទេសចរណ៍នៅទូទាំងប្រទេសចិន បានកើនឡើងរហូតដល់ ៦៩.៧ពាន់លានដុល្លារអាមេរិក ដែលវាស្មើនឹង ៦៩.៩ភាគរយ នៃប្រាក់ចំណូលនៅក្នុងកំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្រសួងទេសចរណ៍ចិន ក៏បានរាយការណ៍ឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរសរុប ៦៣៧លាននាក់បានដើរកំសាន្តនៅទូទាំងប្រទេស ក្នុងអំឡុងពេលវិស្សមកាលខាងលើនេះ ដែលវាស្មើនឹង ៧៩ភាគរយ នៃចំនួនអ្នកធ្វើវិស្សមកាលកាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា វិស្សមកាលដ៏ល្អបំផុតដែលមិនងាយមាន នៅក្នុងប្រទេសចិននៅឆ្នាំនេះ គឺជាទិវាបុណ្យជាតិ ដែលចាប់ផ្ដើមតាំងតែពីថ្ងៃទី០១ ខែតុលាកន្លងទៅនេះ ស្របពេលជាមួយនឹងទិវាបុណ្យតាមរដូវ ដែលបានធ្វើឱ្យថ្ងៃឈប់សម្រាកនៅប្រទេសចិន អូសបន្លាយពេលយូរជាងមួយសប្តាហ៍ឯណោះ។ វាបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាច្រើន ឲ្យធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស ជាហេតុដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ បោះជំហានទៅមុខម្ដងទៀត។

ការគណនាថ្មីខាងលើនេះ ក៏បានអង្អុលបង្ហាញផងដែរទៅលើការគណនារបស់ World Bank ដែលថា GDP របស់ប្រទេសចិននឹងកើនឡើង ១.៦ភាគរយនៅក្នុងឆ្នាំ២០២០នេះ ខណៈសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៥.២%។ បន្ថែមពីនេះ អ្នកជំនាញនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ក៏បានគណនារួចមកហើយដែរថា GDP របស់ចិននឹងកើនឡើងលើសពី ១% សម្រាប់ឆ្នាំ២០២០ ព្រោះតែសេដ្ឋកិច្ចចិនបានទទួលផលប្រយោជន៍ខ្លាំង ក្នុងការបំពេញតួនាទីដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏បំផុតរបស់ពិភពលោក៕