* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

BREAKING: វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១៧៥ករណី និងស្លាប់០២នាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះ

08-06-2021 20:40

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៧៥ករណីបន្ថែមទៀត ក្នុងនោះមាន១៧១នាក់ជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

ខេត្ត Bac Giang, ខេត្ត Bac Ninh និងទីក្រុងហូជីមីញនៅតែជាតំបន់រ៉ាប់រ៉ងករណីឆ្លងច្រើនជាងគេ ដោយ ៩៨ករណីនៅខេត្ត Bac Giang, ៣៩ករណីនៅទីក្រុងហូជីមីញ និង២៥ករណីនៅខេត្ត Bac Ninh។ ហើយករណីភាគច្រើននៅខេត្ត Bac Giang និងខេត្ត Bac Ninh នោះទៀតសោតគឺជាកម្មកររោងចក្រដែលកំពុងស្ថិតក្នុងតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,១៥៨នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៥០៩នាក់៕