* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងអនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣ និងត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវចំនួន៣ទៀត (Video inside)

26-03-2023 10:09

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣ រួមមាន ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ និងបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣បន្ថែមទៀត។

ការប្រកាសបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣៖
ទី១. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម។
ទី២. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់។
ទី៣. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល។

សម្តេចតេជោបានបន្តថា បន្ទាប់ពីដាក់ឱ្យអនុវត្តនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពទាំង៣ខាងលើ រាជរដ្ឋាភិបាលក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣បន្ថែមទៀត៖
ទី១. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល។
ទី២. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍។
ទី៣. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល។

សម្ដេចតេជោបានថ្លែងដូច្នេះថា «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពថ្មីៗទាំង៣នេះនឹងដើរតួនាទីជាត្រីវិស័យសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធអេកូឡូស៉ីសម្រាប់បណ្ដុះនវធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើនឈានឡើង ជាអាទិ៍៖ វិនិយោគិនគ្រាប់ពូជក្នុងស្រុក មូលនិធិទុនឯកជន មូលនិធិបណ្ដាក់ទុន មជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច ឬធុរកិច្ចថ្មីៗ និងកន្លែងធ្វើការរួមគ្នា។

ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តជាតិ តាមរយៈការបង្កើតនូវកម្មវិធីបណ្ដបណ្ដាល ពិសេសសម្រាប់មុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា បង្កើតការិយាល័យទំនាក់ទំនងផ្ទាល់ជាមួយនឹងសហគ្រាស និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច ឬធុរកិច្ចថ្មីៗ៕