* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 ២គ្រឿងដំបូង ដែលទិញពីប្រទេសរុស្ស៉ី (Video inside)

10-09-2023 15:17

(ណៃពិដោ)៖ សារព័ត៌មានរដ្ឋរុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសមីយ៉ាន់ម៉ាទទួលបានហើយ នូវយន្តហោះចម្បាំង Su-30 ចំនួន២គ្រឿងដំបូង ដែលទិញពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា លោក ឆាលី ថាន់ (Charlie Than) បានប្រាប់សារព័ត៌មាន RIA នៅក្រៅវេទិកាសេដ្ឋកិច្ចភាគខាងកើត ដែលប្រារព្ធឡើងនៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) នៃប្រទេសរុស្ស៉ីយ៉ាងដូច្នេះថា «យន្តហោះចម្បាំង២គ្រឿង (Su-30) គឺត្រូវបាន​ប្រគល់ដល់ដៃមីយ៉ាន់ម៉ារួចរាល់ហើយ»។ មីយ៉ាន់ម៉ានិងរុស្ស៉ី បានចុះកិច្ចព្រមព្រៀងមួយកាលពីខែកញ្ញា ឆ្នាំ២០២២ សម្រាប់ការទិញនិង​ប្រគល់យន្តហោះចម្បាំងរុស្ស៉ីស៊េរី Su-30SME សរុប៦គ្រឿង។

ដោយឡែក លោក ថាន់ ក៏បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS ផងដែរថា កិច្ចព្រមព្រៀងទ្វេភាគីជាច្រើន នឹងត្រូវចុះហត្ថលេខានៅ​វេទិកាសេដ្ឋកិច្ចភាគខាងកើត ក្នុងនោះរួមមានទាំងការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់បាន​ព្រមានថា ការគាំទ្ររបស់រុស្ស៉ីចំពោះរបបសឹកមីយ៉ាន់ម៉ា គឺជារឿងពុំអាចទទួលយកបាននិងបង្កអស្ថិរភាព ដោយការផ្គត់ផ្គង់អាវុធរបស់រុស្ស៉ី បានជួយដុតបញ្ឆេះបញ្ហាជម្លោះ ដែលបានឈានដល់កម្រិតយ៉ាងអន្តរាយមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិនិងប្រមុខការទូតរបស់រុស្ស៉ី ធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ខណៈមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) ធ្លាប់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីប៉ុន្មានលើក គិតចាប់តាំងពីឆ្នាំ២០២១មក៕