* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបទ្ទវហេតុផ្ទុះកាំជ្រួចថ្ងៃឆ្លងឆ្នាំសកល ក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសមួយចំនួន (Video inside)

02-01-2025 10:05

(វ៉ាស៉ីនតោន)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បាត់បង់ជីវិត និងប្រហែល ២០នាក់ទៀតរងរបួស នៅពេលដែលកាំជ្រួចខុសច្បាប់បានផ្ទុះឡើង ក្នុងផ្ទះមួយកន្លែងនៃរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក ចំថ្ងៃបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ ២០២៥។

នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Honolulu បានឱ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើង មុនពាក់កណ្តាលអធ្រាត្រនៅខាងក្រៅផ្ទះមួយខ្នង ក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុង Honolulu និងមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹករួមគ្នារបស់សហរដ្ឋអាមេរិក។ តាមសេវាសង្គ្រោះបន្ទាន់ មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយជនរងគ្រោះប្រហែល ២០នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អភិបាលក្រុង Honolulu លោក Rick Blangiardi បានឱ្យដឹងថា អ្នកស្លាប់មានចំនួន ៣នាក់។ នាយកដ្ឋានពន្លត់អគ្គីភ័យ កំពុងស៉ើបអង្កេតរកមូលហេតុនៃការផ្ទុះ ហើយនៅមិនទាន់មានព័ត៌មានលម្អិតទេ។

គួរបញ្ជាក់ថា តាមការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមនានា ​​​បង្ហាញឱ្យឃើញ​កាំជ្រួច​ដែលគេដុតទុកចោល បានផ្ទុះឡើង​ពាសពេញ​ទីក្រុង។ ក្រុមមន្ត្រី​រាយការណ៍​ថា​ ក៏មាន​អ្នក​រង​របួសធ្ងន់ ៤នាក់ ​ដោយសារតែការដុតកាំជ្រួច នៅឯកន្លែងផ្សេងទៀតផងដែរ៕