* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី ថាត្រៀមជាស្រេច ដើម្បីដោះដូរទាហានកូរ៉េខាងជើង ជាមួយទាហានអ៊ុយក្រែនកំពុងជាប់ឃុំនៅរុស្ស៉ី (Video inside)

13-01-2025 09:10

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា បាននិយាយថាទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ ពួកគេវិញ គឺលោក គីម ជុងអ៊ុន ប្រសិនបើលោកអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែនដែលកំពុងជាប់ឃុំនៅរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង ២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយនេះជាលើកដំបូងបំផុតដែលអ៊ុយក្រែនចាប់បាន ទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេប្រឡូកចូលក្នុងសង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជិត៣ឆ្នាំមកនេះ កាលពីពេលថ្មីៗនេះ។ អ៊ុយក្រែន និងលោកខាងលិចបានវាយតម្លៃថាទាហានកូរ៉េខាងជើង ប្រហែល ១១០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់មួយនេះ។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាងមិនបានទទួលស្គាល់ ឬប្រកែកទៅនឹងវត្តមានទាហានកូរ៉េខាងជើងនៅសមរភូមិនោះទេ។

ជាមួយគ្នានោះដែរ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X​ លោក ហ្សេលេនស្គី បានកត់សម្គាល់ថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យលោក គីម ជុងអ៊ុនវិញ ប្រសិនបើមេដឹកនាំកូរ៉េខាងជើងរូបនេះអាចសម្រួលឱ្យមានការដោះដូរជាមួយទាហានអ៊ុយក្រែនដែលកំពុងជាប់ឃុំនៅរុស្ស៉ី។ លោក ហ្សេលេនស្គីបន្ថែមទៀតថាអាចនឹងមានកូរ៉េខាងជើងបន្ថែម ត្រូវបានចាប់ខ្លួនដោយ កងកម្លាំងអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី ទាហានកូរ៉េខាងជើងដែលមិនចង់ត្រឡប់ទៅផ្ទះវិញ វាអាចនឹងមានជម្រើសផ្សេងសម្រាប់ពួកគេ ហើយសម្រាប់អ្នកដែលបង្ហាញពីចេតនាចង់ឱ្យមានសន្តិភាពឆាប់ៗតាមរយៈ ការនិយាយការពិតអំពីស្ថានការណ៍សង្រ្គាមជាភាសាកូរ៉េ នោះពួកគេនឹងទទួលបានឱកាស។ ប៉ុន្តែ លោក ហ្សេលេនស្គីមិនបានបញ្ជាក់ឱ្យច្បាស់នូវអ្វីដែលលោកចង់និយាយនោះទេ៕