* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីស្រាអែល៖ ចំណាប់ខ្មាំងក្រុមដំបូង នឹងត្រូវដោះលែងនៅថ្ងៃអាទិត្យនេះ ក្រោមបទឈប់បាញ់នៅហ្គាហ្សា (Video inside)

17-01-2025 20:15

(ហ្សេរុយសាឡឹម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់នៅថ្ងៃសុក្រថា ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងក្រុមដំបូងនៅថ្ងៃអាទិត្យនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារអវកាស ប៉ាគីស្ថាន និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសនេះ ធ្វើឡើងក្រោយសង្រ្គាមរយៈពេល ១៥ខែ ដែលបានវាយប្រហារយ៉ាងខ្លាំងលើតំបន់ឆ្នេរសមុទ្រមួយនេះ។

បទឈប់បាញ់ដែលបានប្រកាលពីថ្ងៃពុធ គឺជាលទ្ធផលនៃកិច្ចសម្រុះសម្រួល ដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថា នឹងផ្អាកការប្រយុទ្ធគ្នារវាង អ៊ីស្រាអែលនិងងក្រុមហាម៉ាស់។ ដំណាក់កាលដំបូងរយៈពេល ៦ សប្តាហ៍ នឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ទោះបីជាមានការព្រមព្រៀងក៏ដោយ ក៏ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើហ្គាហ្សា នៅតែបន្តកើតមានដោយបានសម្លាប់ មនុស្សយ៉ាងតិច ១០១ នាក់ រួមទាំង ស្ត្រីនិងកុមារ ៥៨នាក់ ចាប់តាំងពី ថ្ងៃពុធ។

លោក Netanyahu បានចោទប្រកាន់ក្រុមហាម៉ាស់ពីបទធ្វើការទាមទារ នៅនាទីចុងក្រោយ និងដើរថយក្រោយពីកិច្ចព្រមព្រៀង។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរបស់ខ្លួននៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង៕