* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម៉ិកស៉ិក សង់ជម្រកបណ្តោះអាសន្ន ដើម្បីត្រៀមលក្ខណៈទុកមុន ករណីមានការនិរទេសជនចំណាកស្រុក មកពីអាមេរិក (Video inside)

23-01-2025 11:53

(ម៉ិកស៉ីកូ)៖ អាជ្ញាធរម៉ិកស៉ិក ចាប់ផ្តើមដំឡើងតង់ធ្វើជាជម្រកបណ្តោះអាសន្ន នៅក្នុងទីក្រុង Ciudad Juarez ដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធភាព ដែលជនជាតិម៉ិកស៉ិកត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក តាមពាក្យសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។

មន្រ្តីក្នុងតំបន់ លោក Enrique Licon បាននិយាយថា ជម្រកបណ្តោះអាសន្នក្នុងទីក្រុង Ciudad Juarez អាចឱ្យមនុស្សរាប់ពាន់នាក់ស្នាក់នៅ ហើយគួរតែរួចរាល់នៅប៉ុន្មានថ្ងៃខាងមុខ។ ស្របពេលដែលមានកម្មករជាច្រើន ចុះពីរថយន្តដឹកកុងតឺន័រដែលចតនៅទីធ្លាដ៏ធំ នៅតំបន់ទន្លេ Rio Grande ខណ្ឌចែកទីក្រុង El Paso និងរដ្ឋ Texas របស់សហរដ្ឋអាមេរិក លោក Licon គូសបញ្ជាក់ថា «វាមិនធ្លាប់មានពីមុនមកទេ»។

ការដំឡើងតង់ជាច្រើនក្នុងទីក្រុង Ciudad Juarez គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលម៉ិកស៉ិក ដើម្បីផ្តល់ជម្រក និងសម្រាប់ជាមជ្ឈមណ្ឌលទទួលជនចំណាកស្រុក នៃទីក្រុងចំនួន ៩ទូទាំងភាគខាងជើងម៉ិកស៉ិក។ អាជ្ញាធរនៅទីនោះ នឹងផ្តល់ឱ្យជនជាតិម៉ិកស៉ិក នួវអាហារ កន្លែងស្នាក់នៅបណ្តោះអាសន្ន ការថែទាំសុខភាព និងជួយពួកគេឱ្យទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ។ រដ្ឋាភិបាល​ក៏​ត្រៀម​រថយន្ត​ក្រុង​ សម្រាប់ដឹក​ប្រជាជន​ម៉ិកស៉ិក​ពី​មជ្ឈមណ្ឌល​ទទួល​ ឱ្យត្រលប់ទៅ​ស្រុក​កំណើត​វិញផងដែរ។

គួរបញ្ជាក់ថា លោក ត្រាំ បានប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ដ៏ច្រើនសម្បើម ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តអាមេរិក។ ទោះយ៉ាងណា ការអនុវត្តបែននោះបាន ទំនងជាត្រូវប្រើពេលច្រើនឆ្នាំ ហើយត្រូវចំណាយថវិកាច្រើន៕