* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យយកពន្ធ២៥ភាគរយ លើទំនិញកាណាដានិងម៉ិកស៉ិក ព្រមទាំង១០ភាគរយលើទំនិញចិន (Video inside)

02-02-2025 09:50

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយកពន្ធក្នុងអត្រា ២៥ភាគរយ លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៉ិក ព្រមទាំងក្នុងអត្រា១០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន៣ ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធលើទំនិញរបស់ប្រទេសទាំងលើ ហើយបានប្តេជ្ញាថា នឹងរក្សាគោលការណ៍យកពន្ធនោះ រហូតទាល់តែអ្វីដែលលោកហៅថា ភាពអាសន្នថ្នាក់ជាតិ ជុំវិញបញ្ហាថ្នាំ fentanyl និងអន្តោប្រវេសន៍ខុសច្បាប់ មកកាន់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់។

ក្រុមមន្រ្តីសេតវិមាន បាននិយាយថា នឹងពុំមានការលើកលែងក្នុងវិធានការយកពន្ធឡើយ ហើយប្រសិនបើកាណាដា ម៉ិកស៉ិក និងចិន ហ៊ានសងសឹកប្រឆាំងទំនិញរបស់អាមេរិកវិញនោះ លោក ត្រាំ ទំនងជានឹងដំឡើងពន្ធបន្ថែមទៀត។

គួរបញ្ជាក់ថា ចំណាត់ការខាងលើ គឺជាការធ្វើតាមពាក្យសន្យារបស់លោក ត្រាំ កាលពីអំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០២៤ បើទោះបីជាក្រុមសេដ្ឋវិទូកំពូលៗ បានព្រមានថា ការធ្វើសង្រ្គាមពាណិជ្ជកម្មថ្មីមួយ ជាមួយបណ្តាដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិក មុខជានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់ ក៏ដូចជាពិភពលោកទាំងមូល ទទួលរងផលប៉ះពាល់អវិជ្ជមាន ហើយបង្កើនតម្លៃទំនិញ សម្រាប់អ្នកប្រើប្រាស់និងក្រុមហ៊ុន ថែមទៀតក៏ដោយ៕