* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេដឹកនាំកាណាដានិងម៉ិកស៉ិក ប្រកាសយកពន្ធសងសឹកលើទំនិញអាមេរិក ក្រោយការចេញបទបញ្ជារបស់លោក ត្រាំ (Video inside)

02-02-2025 10:49

(អូតាវ៉ា/ម៉ិកស៉ីកូ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា លោក Justin Trudeau និងប្រធានាធិបតីនៃប្រទេសម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននាំគ្នាប្រកាសវិធានការសងសឹកវិញ ប្រឆាំងលើទំនិញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយកពន្ធ២៥ភាគរយ ប្រឆាំងទំនិញរបស់ប្រទេសក្បែរខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Trudeau បាននិយាយថា កាណាដានឹងសងសឹកវិញ តាមរយៈការយកពន្ធ២៥ភាគរយ លើទំនិញរបស់អាមេរិក មានចាប់តាំងពី​ភេសជ្ជៈ គ្រឿងស្រវឹង រហូតដល់សម្ភារ និងឧបករណ៍ផ្សេងៗ។ បើតាមលោក Trudeau ទំនិញអាមេរិកទាំងនោះ គិតជាទឹកប្រាក់​ស្មើនឹង ១៥៥ពាន់លានដុល្លារកាណាដា ឬ១០៧ពាន់លានដុល្លារអាមេរិក។ ពន្ធលើទំនិញ ៣០ពាន់លានដុល្លារកាណាដា ក្នុងចំណោមនោះ នឹងត្រូវចាប់ផ្តើមអនុវត្ត នៅថ្ងៃអង្គារសប្តាហ៍ក្រោយតែម្តង ពោលគឺដូចគ្នានឹងថ្ងៃចាប់ផ្តើមអនុវត្តពន្ធរបស់លោក ត្រាំ រីឯពន្ធលើទំនិញ ដែលនៅសល់១២៥ពាន់លានដុល្លារកាណាដាទៀត នឹងត្រូវអនុវត្តតាមក្រោយ ក្នុងរយៈពេល២១ថ្ងៃ។

លោក Trudeau បានបន្តថា កាណាដាក៏កំពុងពិចារណា វិធានការដទៃទៀតក្រៅពីការយកពន្ធ ផងដែរ។ ចំណែក លោកស្រី Sheinbaum វិញ បាននិយាយថា លោកស្រីបានបញ្ជាឱ្យ រដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិកស៉ិក អនុវត្តវិធានការយកពន្ធ រួមទាំងវិធានការ​ក្នុងទម្រង់ផ្សេងទៀត ដើម្បីការពារផលប្រយោជន៍របស់ប្រទេសលោកស្រី ឆ្លើយតបចំណាត់ការពន្ធរបស់លោក ត្រាំ។ លោកស្រី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណា រដ្ឋាភិបាលលោកស្រី មិនមានបំណងស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ ប៉ុន្តែចង់បានកិច្ចសហប្រតិបត្តិការ និងការសន្ទនា។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់មេដឹកនាំកាណាដានិងម៉ិកស៉ិក ធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ បន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ៣ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធ២៥ភាគរយ លើទំនិញនាំចូល​ពីប្រទេសកាណាដា និងប្រទេសម៉ិកស៉ិក ព្រមទាំង១០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ជាហេតុបង្កហានិភ័យសង្រ្គាមពាណិជ្ជកម្ម ដែលក្រុមអ្នកជំនាញព្រមានថា អាចនឹងធ្វើឱ្យអន់ថយសន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយដុតបញ្ឆេះអតិផរណា សាជាថ្មី៕