* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យោធាអ៉ីស្រាអែល បំផ្ទុះបំផ្លាញអគារ នៅឯជំរំជនភៀសខ្លួន ក្នុងតំបន់ West Bank (Video inside)

03-02-2025 10:27

(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានបំផ្ទុះបំផ្លាញអគារជាច្រើននៅក្នុងតំបន់ជំរំជនភៀសខ្លួននៃទីក្រុង Jenin នៃតំបន់ West Bank កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ នៅក្នុងប្រតិបត្តិការមួយដែលប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន រាយការណ៍ថាមានអគារប្រហែល២០ ត្រូវបានបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វីដេអូមួយដែលបានថតជាប់សកម្មភាពបំផ្ទុះបំផ្លាញបានបង្ហាញពីការផ្ទុះផ្ទួនៗគ្នានៅក្នុងទីក្រុង Jenin ដោយផ្សែងខ្មួលខ្មាញ់អណ្តែតលើទីក្រុងមួយនេះជាទីដែលកងកម្លាំងអ៉ីស្រាអែលបានដឹកនាំប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ អស់រយៈពេលជិត២សប្ដាហ៍មកនេះ ក្នុងគោលបំណងកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងបំផ្លាញឃ្លាំងអាវុធរបស់ពួកគេ។ ជុំវិញការបំផ្ទុះបំផ្លាញអគារខាងលើដែរ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុង សេចក្ដីថ្លែងការណ៍មួយបានជំរុញឱ្យអង្គការសហប្រជាជាតិបិទបញ្ចប់ប្រតិបត្តិការរបស់អ៉ីស្រាអែល និងបានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់មួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៉ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានអះអាងថាមានហេដ្ឋារចនាសម្ព័ន្ធ ២៣ទីតាំងត្រូវបានបំផ្ទុះបំផ្លាញចោល នៅភាគខាងជើងនៃតំបន់ West Bank ប​ន្ទាប់ពីមន្ទីរពិសោធន៍គ្រឿងផ្ទុះ អាវុធ និងប៉ុស្តិ៍អង្កេតការណ៍ជាច្រើនត្រូវបានរក ឃើញនៅទីនោះ៕