* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងយុត្តិធម៌អាមេរិក បញ្ជាឱ្យទម្លាក់បទចោទប្រកាន់ពុករលួយ លើអភិបាលក្រុង New York (Video inside)

11-02-2025 11:12

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិក បានណែនាំដល់រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង New York ឱ្យទម្លាក់ការចោទប្រកាន់ពីបទពុករលួយ ប្រឆាំងអភិបាលក្រុង New York លោក Eric Adams ដោយអះអាងថា ករណីនេះកំពុងបង្អាក់ដែនសមត្ថកិច្ចរបស់លោក ក្នុងការអនុវត្តវិធាការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក Adams មកពីគណបក្សប្រជាធិបតេយ្យ កាលពីខែកញ្ញា ឆ្នាំមុន បានរងការចោទប្រកាន់ ៥ករណី ពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់មន្ត្រីតួកគី ការបរិច្ចាគខាងនយោបាយពីជនបរទេស ជាថ្នូរនឹងការចាត់វិធានការដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសតួកគី។ ប៉ុន្តែលោក Adams អាយុ ៦៤ឆ្នាំ បានប្រកែកថា លោកត្រូវបានគេកំណត់គោលដៅដោយអយុត្តិធម៌ ពីព្រោះលោកបាន រិះគន់គោលនយោបាយអន្តោប្រវេសន៍ របស់អតីតរដ្ឋាភិបាលលោក បៃដិន។

សវនាការកាត់ក្តីលើសំណុំរឿងរបស់ លោក Adams គ្រោងចាប់ផ្តើមនៅថ្ងៃទី២១ ខែមេសា មុនការបោះឆ្នោតបឋមរបស់បក្សប្រជាធិបតេយ្យ នៅខែមិថុនា សម្រាប់ការប្រកួតប្រជែងតំណែងអភិបាលក្រុង New York។ ត្រង់ចំណុចនេះ ក្រសួង​យុត្តិធម៌​អាមេរិក បាន​ស្នើ​ឡើងថា ការ​ដកតំណែងលោក Adams មិនទាន់អាចធ្វើទៅបានទេ។ រដ្ឋអាជ្ញាគួរតែទម្លាក់ការចោទប្រកាន់សិន លុះត្រាតែដល់ពេល លោក Adams ត្រូវបង្ហាញខ្លួនក្នុងតុលាការម្តងទៀត។

គួរបញ្ជាក់ថា នេះជាកិច្ចអន្តរាគមន៍មិនធ្លាប់មានពីមុន ដោយក្រុមមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ក្នុងបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់របស់រដ្ឋអាជ្ញា នៅសង្កាត់ភាគខាងត្បូង នៃទីក្រុង New York។ គិតត្រឹមយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) រដ្ឋអាជ្ញាមិនទាន់បញ្ជាក់ ពីគម្រោងទម្លាក់ចោលសំណុំរឿងនេះទេ។ ចំណេកលោក Nicholas Biase អ្នកនាំពាក្យការិយាល័យសង្កាត់ Manhattan បានបដិសេធធ្វើអត្ថាធិប្បាយ៕