* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូង នឹងពិនិត្យឡើងវិញលើវិធានការពាណិជ្ជកម្ម ដើម្បីឆ្លើយតបផែនការយកពន្ធពីសហរដ្ឋអាមេរិក (Video inside)

14-02-2025 15:29

(សេអ៊ូល)៖ ប្រធានាធិបតីស្តីទី លោក Choi Sang-mok បាននិយាយនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈថា កូរ៉េខាងត្បូង នឹងពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ លើវិធានការពាណិជ្ជកម្ម ដែលមិនមែនជាការដាក់ពន្ធ និងភាពងាយរងគ្រោះផ្សេងទៀត ដើម្បីឆ្លើយតបនឹងផែនការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រគល់ភារកិច្ចឱ្យក្រុមការងារសេដ្ឋកិច្ច រៀបចំផែនការ យកពន្ធពីប្រទេសណាដែលយកពន្ធពីសហរដ្ឋអាមេរិក រួមមានកូរ៉េខាងត្បូង ចិន ជប៉ុន សហភាពអឺរ៉ុប (EU) ជាដើម។

លោក Choi ដែលនៅកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្រៅពីធ្វើជាប្រធានាធិបតីស្តីទីហើយនោះ បាននិយាយថា «ផលប៉ះពាល់ អាចមិនធំធេងទេចំពោះសេដ្ឋកិច្ច ព្រោះអត្រាពន្ធមានកម្រិតទាប ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-សហរដ្ឋអាមេរិក។ ទោះយ៉ាងណា ដោយសារសហរដ្ឋអាមេរិក ក៏នឹងវាយតម្លៃលើវិធានការពាណិជ្ជកម្ម រួមទាំងពន្ធលើតម្លៃបន្ថែម និងពន្ធលើសេវាកម្មឌីជីថល តម្រូវឱ្យយើងពិនិត្យឡើងវិញ»។

គួរបញ្ជាក់ថា ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលៗទាំង ១៥របស់សហរដ្ឋអាមេរិក អត្រាពន្ធសម្រាប់កូរ៉េខាងត្បូង គឺខ្ពស់បំផុតលំដាប់ទីពីរបន្ទាប់ពីឥណ្ឌា ប៉ុន្តែស្ទើរតែទាំងអស់ត្រូវបានលុបចោល ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងក្នុងឆ្នាំ ២០០៧ និងត្រូវបានកែសម្រួលនៅឆ្នាំ ២០១៨ អំឡុងអាណត្តិទីមួយរបស់លោក ត្រាំ៕