* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​លើ​លោហៈ​កាណាដា ​រហូតដល់ ៥០%, ទាមទារ​ឲ្យ​បញ្ចុះពន្ធ​លើ​ផលិតផល​ទឹកដោះគោអាមេរិកជាបន្ទាន់ (Video inside)

11-03-2025 22:07

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​នៅថ្ងៃ​អង្គារនេះ​ថា លោក​នឹង​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែក និង​អាលុយមីញ៉ូម​ទាំងអស់​ដែល​នាំចូល​ពី​ប្រទេស​កាណាដា​ដល់ ៥០ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការប្រកាស​ដំឡើង​ពន្ធ​នេះ​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​ខេត្ត Ontario របស់កាណាដា ក្នុង​ការ​ដំឡើង​ពន្ធ​លើ​អគ្គិសនី​ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក​ដល់ ២៥ភាគរយ។

លោក ត្រាំ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា លោក​បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​បន្ថែម​ពន្ធ ២៥ភាគរយទៀត ​លើ​ផលិតផល​ទាំងនោះ ដោយ​នឹង​ចូល​ជា​ធរមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ។

បន្ថែម​ពី​លើ​នេះ ប្រធានាធិបតីអាមេរិករូបនេះ បាន​ទាមទារ​ឲ្យ​កាណាដា​ទម្លាក់ចុះនូវ​ពន្ធ​លើ​ផលិតផល​ទឹកដោះគោ​របស់​សហរដ្ឋអាមេរិក​ជា​បន្ទាន់ ​ដែលមានចន្លោះពី ២៥០% ទៅ ៣៩០% ​ដោយ​ហៅ​ពន្ធ​ទាំងនោះ​ថា​ជា «ការ​ខឹងសម្បារ»។

លោក​ក៏​បាន​គំរាម​ថា​នឹង «ដំឡើង​ពន្ធ​យ៉ាង​ខ្លាំង» លើ​រថយន្ត​ដែល​នាំចូល​ពី​កាណាដា​នៅ​ថ្ងៃ​ទី ២ ខែ​មេសា ប្រសិនបើ​កាណាដា​មិន​ព្រម​បញ្ចុះ​ពន្ធ​រយៈពេលវែង​ (ដែលមានស្រាប់) ​ផ្សេង​ទៀតមកលើសហរដ្ឋអាមេរិក៕