* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាណាដាពិនិត្យឡើងវិញ កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង ​F-35 ក្រោយយល់ថា ខ្លួនពឹងផ្អែកអាមេរិកខ្លាំងពេក ខាងផ្នែកសន្តិសុខ (Video inside)

18-03-2025 14:42

(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទ ទី១៧ ខែមីនា នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បាននិយាយថា ប្រទេសរបស់លោក កំពុងពិនិត្យលទ្ធភាពនៃជម្រើសផ្សេងទៀត ដើម្បីជំនួសកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងអាមេរិក ដោយហេតុផលមួយផ្នែក គឺព្រោះតែ​កាណាដាពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក សម្រាប់វិស័យសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ Reuters។

លោក Carney បានអត្ថាធិប្បាយដូចខាងលើ បន្ទាប់ពីបញ្ជាឱ្យមានការពិនិត្យឡើងវិញ លើកិច្ចសន្យាទំហំ ១៩ពាន់លានដុល្លារកាណាដា ឬស្មើនឹង១៣.២៩ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញយន្តហោះចម្បាំងធុន F-35 ចំនួន ៨៨គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin ស្របពេលដែលកាណាដា ឥឡូវនេះ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម​ជាមួយអាមេរិក។

ក្រសួងការពារជាតិកាណាដា បាននិយាយថា កិច្ចសន្យាសម្រាប់ពេលនេះ បន្តនៅដដែល ហើយទីក្រុងអូតាវ៉ា បានធ្វើការប្តេជ្ញា​តាមផ្លូវច្បាប់ ស្តីពីការបង់ថវិកាសម្រាប់យន្តហោះ F-35 ១៦គ្រឿងដំបូង។ យ៉ាងណាមិញ លោក Carney បានបញ្ជាក់ច្បាស់ៗថា កាណាដា នឹងស្វែងរកជម្រើសផ្សេងដោយភាពប្រាកដប្រជា។ លោកនាយករដ្ឋមន្រ្តីកាណាដា បានលើកឡើងថា «ជាក់ស្តែង ទំនាក់ទំនងសន្តិសុខរបស់យើង គឺផ្តោតខ្លាំងជ្រុលពេកលើសហរដ្ឋអាមេរិក។ យើងចាំបាច់ត្រូវតែធ្វើពិពិធកម្ម ខណៈកាណាដា បានចំណាយដល់ទៅប្រហែល៨០ភាគរយ នៃកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន លើសព្វាវុធពីអាមេរិក»។

គួរបញ្ជាក់ថា កាណាដា បានចុះកិច្ចព្រមព្រៀងយន្តហោះចម្បាំង F-35 កាលពីឆ្នាំ២០២៣ ហើយរំពឹងទទួលបានយន្តហោះដំបូង នៅឆ្នាំ២០២៦។ មកទល់ពេលនេះ ទីក្រុងអូតាវ៉ា បានបន្តពន្យាអាយុកាលប្រើប្រាស់ នៃក្រុមយន្តហោះចម្បាំង CF-18 របស់ខ្លួន ដែលមួយចំនួនមានអាយុច្រើនជាង៤០ឆ្នាំទៅហើយ។ យន្តហោះចម្បាំងទាំងនេះ ត្រូវបានរំពឹងថា នឹងបន្តហោះហើររហូតដល់ឆ្នាំ២០៣២៕