* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មុនជំនួបទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន អ៊ុយក្រែនបង្ហាញជំនឿចិត្តថា នឹងអាចទទួលបានសន្តិភាពយុត្តិធម៌ហើយឋិតថេរ ក្រោមការដឹកនាំរបស់លោក ត្រាំ

18-03-2025 16:24

(កៀវ)៖ នៅថ្ងៃអង្គារ ទី១៨ ខែមីនា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា ទីក្រុងកៀវមិនមែនជាឧបសគ្គ ចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ីឡើយ ហើយជឿជាក់ថា ខ្លួននឹងអាចសម្រេចបាន សន្តិភាពដែលមានយុត្តិធម៌និងឋិតថេរ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក Sybiha បាននិយាយថា «យើងមិនមែនជាឧបសគ្គ នៃការឆ្ពោះទៅសម្រេចបានសន្តិភាពឡើយ ហើយយើងពិតជាជឿថា ក្រោមកិច្ចប្រឹងប្រែងដឹកនាំរបស់ប្រធានាធិបតី ត្រាំ ពួកយើងនឹងអាចសម្រេចបាននូវសន្តិភាពមួយ ដែលប្រកបដោយយុត្តិធម៌ និងឋិតថេរយូរអង្វែង»។ លោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបន្តថា នាពេលនេះ ទីក្រុងកៀវកំពុងរង់ចាំមើល ភាពច្បាស់លាស់លេចឡើង ក្នុងដំណើរការស្វែងរកសន្តិភាព ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោក ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យ លោក ពូទីន យល់ព្រមទទួលយក សំណើបទឈប់បាញ់មួយ មានរយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានយល់ស្រប កាលពីសប្តាហ៍មុន។ មកទល់ពេលនេះ លោក ពូទីន ពុំទាន់បានបង្ហាញឆន្ទៈទទួលយក ហើយក៏មិនបានបដិសេធទាំងស្រុង នោះដែរ។ លោក ត្រាំ បានប្រាប់ថា រូបលោកនឹងនិយាយជាមួយ លោក ពូទីន អំឡុងវេលាព្រឹក​ថ្ងៃអង្គារ (ពេលវេលានៅអាមេរិក) អំពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈសម្បទានទឹកដីពីអ៊ុយក្រែន និងការគ្រប់គ្រង​រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទំនងនឹងជាប្រធានបទចម្បង ក្នុងកិច្ចសន្ទនានោះ៕