* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ព្រះរាជពិធីសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង
* អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង ជំរុញការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈប្រតិភូថៃ ធ្វើដំណើរទៅចិនដើម្បីត្រួតពិនិត្យជនជាតិអ៊ុយហ្គួរ ក្រោយរងការរិះគន់ពីអន្តរជាតិ

18-03-2025 22:32

(បាងកក)៖ គណៈប្រតិភូមកពីប្រទេសថៃ គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ Xinjiang របស់ប្រទេសចិននៅថ្ងៃអង្គារ ដើម្បីត្រួតពិនិត្យលើជនជាតិអ៊ុយហ្គួរ ដែលត្រូវបាននិរទេសត្រឡប់ទៅប្រទេសចិនវិញកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។

ដំណើរទស្សនកិច្ចនេះ​ នឹងមានរយៈពេលបីថ្ងៃ និងដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechachai រដ្ឋមន្ត្រីយុត្តិធម៌ លោក Tawee Sodswong ព្រមទាំងមន្ត្រីយោធាជាន់ខ្ពស់ និងសមាជិកសារព័ត៌មានថៃចំនួន ៩ នាក់ទៀត។

រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ​ បានបញ្ជូនជនជាតិអ៊ុយហ្គួរទាំង ៤០ នាក់ត្រឡប់ទៅចិនវិញដោយសម្ងាត់ ដែលទង្វើនេះបានបំពានលើការអំពាវនាវពីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានព្រមានថាពួកគេអាចប្រឈមនឹងការធ្វើទារុណកម្ម និងការរំលោភសិទ្ធិធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រូវបានបញ្ជូនត្រឡប់ទៅវិញ។

សកម្មភាពនេះបានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីបណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីថៃដែលពាក់ព័ន្ធនឹងការនិរទេសនេះ។ សភាអឺរ៉ុបក៏បានថ្កោលទោសប្រទេសថៃផងដែរ ដោយអំពាវនាវឱ្យសហភាពអឺរ៉ុបប្រើប្រាស់ការចរចាពាណិជ្ជកម្មសេរីជាមធ្យោបាយដើម្បីទប់ស្កាត់កុំឱ្យមានហេតុការណ៍បែបនេះកើតឡើងម្តងទៀត។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងប៉េកាំងពីការរំលោភបំពានយ៉ាងទូលំទូលាយលើជនជាតិអ៊ុយហ្គួរ ដែលជាជនជាតិភាគតិចមូស្លីមប្រមាណ ១០ លាននាក់នៅក្នុងតំបន់ Xinjiang ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងបានចោទប្រកាន់ប្រទេសលោកខាងលិចពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្សព្វផ្សាយព័ត៌មានមិនពិត៕