* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន អនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលវិនិយោគលើវិស័យមួយចំនួនទៀត (Video inside)

24-04-2025 16:00

(ប៉េកាំង)៖ និយតកររដ្ឋ និងក្រុមប្រឹក្សារៀបចំផែនការរបស់ចិន បានចេញផ្សាយកំណែថ្មីនៃបញ្ជីឈ្មោះអាជីវកម្ម ដែលត្រូវបានហាមប្រាម ដោយកំណែទម្រង់ថ្មីនេះ នឹងបន្ធូរបន្ថយឧបសគ្គក្នុងការចូលមកវិនិយោគ ជាមួយនិងការកាត់បន្ថយ ចំនួនឧស្សាហកម្ម ដែលត្រូវបានដាក់កម្រិតពី ១១៧ មកនៅត្រឹម ១០៦។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤​ ខែមករា ឆ្នាំ ២០២៥។

វិធានការនេះត្រូវបានដាក់ចេញ ចំពេលដែលសហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនជាបន្តបន្ទាប់។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិ (NDRC) បានលើកឡើងថា គោលនយោបាថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ ក៏ដូចជាភាពរឹងមាំនៃអាជីវកម្ម។

តំបន់មួយចំនួន ត្រូវបានអនុញ្ញាតឱ្យមានសេរីភាវូបនីយកម្មតាមផ្នែក រួមទាំងការផលិតទូរទស្សន៍ សេវាទូរគមនាគមន៍ សេវាព័ត៌មានអនឡាញផ្នែកឱសថ និងឧបករណ៍វេជ្ជសាស្ត្រ ការប្រើប្រាស់ថ្នាំវិទ្យុសកម្មដោយស្ថាប័នវេជ្ជសាស្ត្រ និងការនាំចូលគ្រាប់ពូជព្រៃឈើ។

រដ្ឋបាលតំបន់ ក៏ត្រូវបានលើកទឹកចិត្ត ឱ្យផ្តល់លទ្ធភាពសម្រាប់ការចូលមកវិនិយោគ លើវិស័យដឹកជញ្ជូន និងស្តុកទុក សេវាកម្មទំនិញ និងជួលយានយន្ត។ ប៉ុន្តែការវិនិយោគលើយន្តហោះដ្រូន និងផលិតផលថ្នាំជក់ដូចបារីអេឡិចត្រូនិច ត្រូវបានបញ្ចូលទៅក្នុងបញ្ជីហាមប្រាម ដើម្បីធានាសុវត្ថិភាពសង្គម។

គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ចិនប្តេជ្ញាបំបែករបាំងវិនិយោគ និងពិនិត្យឡើងវិញនូវបញ្ជីហាមប្រាម ការវិនិយោគនៅក្នុងទីផ្សាររបស់ខ្លួន។ តាំងពីពេលនោះមក ក្រុមមន្ត្រីចិនបានចាប់ផ្តើមសកម្មភាពទាក់ទាញ ដោយធានាដល់បណ្តាអ្នកដឹកនាំធុរកិច្ចពិភពលោក អំពីទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែង៕