* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Reuters: ចិនកំពុងពិចារណាលើកលែងផលិតផលខ្លះ ពីពន្ធគយ១២៥ភាគរយ ដែលដំឡើងលើទំនិញអាមេរិក (Video inside)

25-04-2025 14:27

(ប៉េកាំង)៖ ចិនកំពុងពិចារណាអនុញ្ញាតឱ្យទំនិញអាមេរិកមួយចំនួន អាចរួចផុតពីការដំឡើងពន្ធ១២៥ភាគរយ ហើយកំពុងតែស្នើឱ្យ​វិស័យធុរកិច្ចផ្តល់នូវបញ្ជីផលិតផល ដែលអាចមានសិទ្ធិទទួលបានការលើកលែង។ វាគឺជាសញ្ញាធំមួយដែលបង្ហាញថា ទីក្រុងប៉េកាំងក៏មានក្តីកង្វល់ផងដែរ អំពីផលប៉ះពាល់សេដ្ឋកិច្ច ក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥។

ប្រភពមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ Reuters ឱ្យដឹងថា នាពេលនេះ ក្រុមការងារពិសេសរបស់ក្រសួងពាណិជ្ជកម្មចិន កំពុងប្រមែប្រមូលបញ្ជីមុខទំនិញ ដែលអាចទទួលបានការលើកលែងឱ្យរួចផុតពីការយកពន្ធក្នុងកម្រិតដ៏ខ្ពស់ខាងលើ និងកំពុងស្នើ​ឱ្យក្រុមហ៊ុននានា ផ្តល់នូវសំណើរៀងខ្លួនរបស់ពួកគេ។

គួរបញ្ជាក់ថា ការលើកលែងខាងលើ គឺជាសញ្ញាបង្ហាញថា មិនខុសគ្នាពីទីក្រុងវ៉ាស៉ីនតោននោះឡើយ គឺទីក្រុងប៉េកាំងក៏បារម្ភខ្លាំង អំពីផលប៉ះពាល់ចំពោះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនផងដែរ ស្របពេលដែលកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ធ្វើសង្រ្គាមពាណិជ្ជកម្មដ៏ក្តៅគគុកដាក់គ្នា។ កន្លងមក ចិនធ្លាប់អះអាងម្តងហើយម្តងទៀតថា នឹងបន្តតតាំងដល់ទីបញ្ចប់ រហូតទាល់តែអាមេរិកលុបចោលវិញនូវការដំឡើងពន្ធរបស់ខ្លួន៕