* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកលើហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ចំពេលលោក ត្រាំ ធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា​

15-05-2025 09:50

(គែរ)៖ ក្រុមមន្ត្រីសុខាភិបាលនៃតំបន់ហ្កាហ្សា បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៤ ខែឧសភាថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៨០នាក់ នៅទូទាំងតំបន់ហ្កាហ្សា នៅក្នុងយុទ្ធនាការបង្កើនការទម្លាក់គ្រាប់បែក ចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែលបានចេញសារព្រមានឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីតាំងជាច្រើនក្នុងទីក្រុងហ្កាហ្សា ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវចាកចេញពីជំរំស្នាក់នៅរបស់ពួកគេ។ បើតាមផែនទីចេញផ្សាយដោយយោធាអ៉ីស្រាអែល ទីតាំងដែលប្រជាជនប៉ាឡេស្ទីនត្រូវជម្លៀសខ្លួនចេញរួមមានសាលារៀន និងមន្ទីរពេទ្យ Shifa។

សាក្សី និងក្រុមគ្រូពេទ្យបាននិយាយថាភ្លាមៗក្រោយការចេញសារព្រមានឱ្យជម្លៀសខ្លួន យន្ដហោះចម្បាំងអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើនក្នុងទីក្រុងហ្កាហ្សា។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល កាលពីថ្ងៃពុធ ក៏បានរាយការណ៍ដែរថាមេដឹកនាំយោធាហាម៉ាសឈ្មោះ Mohammad Sinwar និងមន្ត្រីជាន់ខ្ពស់ហាម៉ាសមួយចំនួនទំនងជាត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃអង្គារកន្លងទៅ។ ប៉ុន្តែព័ត៌មាននេះមិនទាន់ត្រូវបានទទួលស្គាល់ពីយោធាអ៉ីស្រាអែល ឬក៏ក្រុមហាម៉ាសនៅឡើយទេ៕