* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីស្រាអែល​ និងអ៉ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាស ខណៈកិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៉ីរ៉ង់ ត្រូវបានលុបចោល (Video inside)

15-06-2025 08:18

(ហ៊្សេរុយសាឡិម, តេហេរ៉ង់)៖ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក បង្កឱ្យមានការភ័យខ្លាចថាការកំណត់គោលដៅអាចរាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក គ្រាដែរអ៉ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ ២០២៥។

យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។

មីស៉ីលជាច្រើនត្រូវបានគេមើលឃើញនៅលើដែនអាកាសនៃទីក្រុង Jerusalem។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស មិនបានបន្លឺឡើងនៅក្នុងទីក្រុងនេះទេ ប៉ុន្តែ លាន់ឮនៅទីក្រុង Haifa ភាគខាងជើង អ៉ីស្រាអែល។ សេវារថយន្តសង្គ្រោះអ៉ីស្រាអែលនិយាយថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ និង ១៣នាក់រងរបួស បន្ទាប់ពីមីស៉ីលវាយប្រហារផ្ទះមួយនៅភាគខាងជើងអ៉ីស្រាអែល។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្ស ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅក្រុង Tamra ជាទីក្រុងដែលមានប្រជាជនប៉ាឡេស្ទីនច្រេីនលើសលុប។

នៅអ៉ីរ៉ង់វិញ ឃ្លាំងប្រេង Shahran ក្នុងទីក្រុង Tehran គឺជាគោលដៅក្នុងការវាយប្រហាររបស់អីស្រាអែល ប៉ុន្តែស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ហេីយមានភ្លេីងឆេះរោងចក្រចម្រាញ់ប្រេងនៅជិតរដ្ឋធានី។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ការវាយប្រហាររបស់អ៉ីស្រាអែល ក៏បានកំណត់គោលដៅមកលេីអគារក្រសួងការពារជាតិនៅក្នុងទីក្រុង Tehran ផងដែរ ដែលបណ្តាលឱ្យមានការខូចខាតតិចតួច។

កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា មីស៉ីលនិងយន្តហោះដ្រូនអ៉ីរ៉ង់បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងគ្រឿងបរិក្ខារសម្រាប់ផលិតឥន្ធនៈយន្តហោះចម្បាំងរបស់អ៉ីស្រាអែល។ កងកម្លាំងជាន់ខ្ពស់នៃឆ្មាំបដិវត្តន៍ បានព្រមានថា ការវាយប្រហារនឹងកាន់តែធ្ងន់ ហេីយទូលំទូលាយ ប្រសិនបើអ៉ីស្រាអែលនៅតែបន្តអរិភាពរបស់ខ្លួន។

សម្រាប់ជុំថ្មីនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៉ីរ៉ង់ដែលគ្រោងធ្វើឡើងក្នុងប្រទេសអូម៉ង់ នាថ្ងៃអាទិត្យនេះ ត្រូវបានលុបចោល ដោយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi និយាយថា ការពិភាក្សាមិនអាចប្រព្រឹត្តទៅបានទេ ខណៈដែលអ៉ីរ៉ង់កំពុងទទួលរងការវាយប្រហារដ៏ព្រៃផ្សៃរបស់អ៉ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាន់តែធ្ងន់ជាងមុនទៅលេីអ៉ីរ៉ង់ ប៉ុន្តែថាវាមិនយឺតពេលទេក្នុងការបញ្ឈប់អ៉ីស្រាអែល ប្រសិនបើទីក្រុងតេហេរ៉ង់ ព្រមទម្លាក់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕