* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីស្រាអែល បញ្ជូនគណៈប្រតិភូទៅកាតាដើម្បីចរចា ទោះបដិសេធសំណើកែប្រែរបស់ហាម៉ាស់ (Video inside)

06-07-2025 18:58

(ដូហា)៖ អ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសកាតា ដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងចំណាប់ខ្មាំង និងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ទោះបីជាការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា ការកែប្រែដែលស្នើសុំដោយក្រុមហាម៉ាស់ចំពោះសំណើបទឈប់បាញ់ គឺ «មិនអាចទទួលយកបាន» ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។

កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងសំណើបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុង «ស្មារតីវិជ្ជមាន»។ ការឆ្លើយតបនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែលបានយល់ព្រម «លើលក្ខខណ្ឌចាំបាច់ដើម្បីបញ្ចប់» បទឈប់បាញ់រយៈពេល ៦០ថ្ងៃ។

ទោះជាយ៉ាងណា ការិយាល័យរបស់លោក Netanyahu បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា «ការផ្លាស់ប្ដូរដែលក្រុមហាម៉ាស់ចង់ធ្វើចំពោះសំណើរបស់កាតា ត្រូវបានបញ្ជូនមកឲ្យពួកយើងកាលពីយប់មិញ ហើយវាមិនអាចទទួលយកបានសម្រាប់អ៊ីស្រាអែលទេ»។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍បានបន្ថែមថា គណៈប្រតិភូនឹងនៅតែធ្វើដំណើរទៅកាន់ទីក្រុងដូហា ដើម្បី «បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការវិលត្រឡប់នៃចំណាប់ខ្មាំងរបស់យើង ដោយផ្អែកលើសំណើរបស់កាតាដែលអ៊ីស្រាអែលបានយល់ព្រម»។

គួរបញ្ជាក់ថា ជំហរផ្ទុយគ្នានេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌរួចហើយ ដែលជាការដាក់សម្ពាធឲ្យភាគីទាំងពីរចូលតុចរចា។ ទោះជាយ៉ាងណា លោក Netanyahu នៅតែបញ្ជាក់ថា គោលដៅចម្បងរបស់អ៊ីស្រាអែលគឺការរំសាយអាវុធក្រុមហាម៉ាស់ ដែលជាលក្ខខណ្ឌមួយក្រុមហាម៉ាស់បានបដិសេធមិនពិភាក្សា៕